ក្រោយទទួលអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នារសៀថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៩ ឯកឧត្តមទេសរដ្ឋមន្ដ្រី គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ចុះទៅដោយផ្ទាល់ ដើម្បីស្វែងយល់ពីតម្រូវការចាំបាច់របស់លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស នៅសាលាបឋមសិក្សាអូរជុញ ក្នុងភូមិសែនរុងរឿង១ ឃុំទឹកក្រហម ស្រុកជាំក្សាន្ដ ខេត្តព្រះវិហារ ។
ក្នុងឱកាសនោះដែរ ឯកឧត្តមទេសរដ្ឋមន្រ្តី ក៏បានប្រសាសន៍ទៅកាន់លោកគ្រូ អ្នកគ្រូ អំពីការយក ចិត្តទុកដាក់របស់សម្តេចតេជោលើវិស័យអប់រំហើយសម្តេចតេជោក៏សម្រេចឧបត្ថម្ភអគារសិក្សា ថ្ម២ខ្នងស្នើ១២បន្ទប់ជូនបឋមសិក្សាអូរជុញនេះផងដែរ ។
តាមការពិនិត្យជាក់ស្តែងឃើញថាសាលាបឋម សិក្សាអូជុញនេះគឺមាន៥បន្ទប់ធ្វើពីឈើ ប៉ុន្តែដោយហេតុលោកគ្រូចង់បានសាលាធ្វើពីថ្មទើបហៅសិស្សមកខាងក្រៅបង្រៀនដើម្បីបង្ហោះចូលបណ្តាញសង្គមនាពេលកន្លងមក ។