រដ្ឋបាលខេត្តព្រះវិហារ

Preahvihear Administration
ស្វែងរក

រដ្ឋបាលខេត្តព្រះវិហារធ្វើពិធីផ្សព្វផ្សាយសារចរណែនាំស្តីពីការចាត់វិធានការថែរក្សាទឹកទុក

នាព្រឹកថ្ងៃពុធ ០១កើត ខែមិគសិរ ឆ្នាំកុរ ឯកស័ក ពស២៥៦៣ ត្រូវនឹងថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៩ រដ្ឋបាលខេត្តព្រះវិហារ សហកាជាមួយក្រសួងធនធានទឹក និងឧតុនិយម បានរៀបចំពិធីផ្សព្វផ្សាយសារាចរណែនាំលេខ១១សរណន ចុះថ្ងៃព្រហស្បតិ៍១០រោច ខែកត្តិក ឆ្នាំកុរ ឯកស័ក ពស២៥៦៣ ត្រូវនឹងថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ ២០១៩ របស់រាជរដ្ឋាភិបាលកម្ពុជាស្តីពីការចាត់ វិធានការថែរក្សាទឹកទុកនាពេលខាងមុខនេះ ក្រោមអធិបតីភាពឯកឧត្តម ប៊ុន ហាន រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម ឯកឧត្តម គោស៊ុំ ប៊ុនសឿត អភិបាលរងខេត្ត ដោយមានការចូលរួមពីអភិបាលក្រុង ស្រុក មន្ទីរអង្គភាព មេឃុំចៅសង្កាត់ជាច្រើនរូប។

មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តម គោស៊ុំ ប៊ុនសឿត អភិបាលរងខេត្ត ថ្លែងពីការយកចិត្តទុកដាក់ពីសំណាក់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាដែលមានសម្តេចតេជោ ហ៊ុន សែន ដល់សុខទុក្ខរបស់ប្រជាពលរដ្ឋ ជាក់ស្តែស្របពេលដែលកម្ពុជា ទទួលរងឥទ្ធិពលណែល នីណូ(EL NinnO) ដោយយោងតាមការព្យាករក៏ដូចជាស្ថានភាពជាក់ស្តែង ព្រះរាជាណាចក្រកម្ពុជានិងប្រទេសក្នុងតំបន់ជាប់អាងទឹកទន្លេមេគង្គ នឹងទទួលរងឥទ្ធិពលយ៉ាងធ្ងន់ធ្ងរពីបាតុភូត អែលនីណូ(EL NinnO) ដែលបង្កឲ្យសភាពក្តៅហួតហែងខ្លាំង រដូវវស្សាមកដល់មានភាពយឺតយ៉ាវ របបទឹកភ្លៀង និងទឹកទន្លេរមេគង្គមានការប្រែប្រួលខ្លាំង រាជរដ្ឋាភិបាលកម្ពុជា បានចេញសេចក្តីណែនាំដល់ដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ស្ថាប័នពាក់ព័ន្ធ ត្រូវចូលរួមចាត់វិធានការថែរក្សាទឹកទុកឲ្យបានល្អដើម្បីប្រើប្រាស់ប្រចាំថ្ងៃ ។ចំពោះការងារបង្កបង្កើនស្រូវរដូវប្រាំងគឺអាចធ្វើបានតែមួយដង ប៉ុណ្ណោះ មិនត្រូវឲ្យធ្វើលើកទី២ឡើយ។

ឯកឧត្តម ប៊ុន ហាន រដ្ឋលេខាធិកាក្រសួងធនធាន ទឹក និងឧតុនិយម បានណែនាំដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ក្រុង ស្រុក ឃុំសង្កាត់ត្រូវចុះណែនាំដល់ប្រជាពលរដ្ឋថែរក្សាទុកទឹក ការប្រើប្រាស់ទឹកប្រកបដោយសន្សំសំចៃ ជាពិសេសត្រូវពិនិត្យ មើលទីតាំងស្តុកទឹក អាងទឹកនៅតាមសហគមន៍ភូមិឃុំ ធានាថាមានទឹកគ្រប់គ្រាន់សម្រាប់ប្រើប្រាស់។ជាងនេះទៅទៀតឯកឧត្តមស្នើឲ្យមន្ទីរធនធានធានទឹក ត្រូវសហការជាមួយអាជ្ញាធរក្នុងការគ្រប់គ្រងទឹកនៅតាមអូរ ប្រឡាយ អាងទឹក ឲ្យមាននិរន្តភាព ព្រមទាំងការចុះណែនាំឲ្យប្រជាកសិករត្រូវធ្វើស្រូវប្រាំងបានតែម្តងគត់ប៉ុណ្ណោះ ។

អត្ថបទទាក់ទង