រដ្ឋបាលខេត្តព្រះវិហារ

Preahvihear Administration
ស្វែងរក

រដ្ឋបាលខេត្តព្រះវិហារ រៀបចំសកម្មភាពសំអាតអនាម័យបរិស្ថានអបអរសាទរទិវាបរិស្ថានជាតិ២៣វិច្ឆិកា

កាលពីព្រឹកថ្ងៃសុក្រ ១១រោច ខែកត្តិក ឆ្នាំកុរ ឯកស័ក ពស២៥៦៣ ត្រូវនឹងថ្ងៃទី២២ខែវិច្ឆិកា ឆ្នាំ២០១៩ រដ្ឋបាលខេត្តព្រះវិហារ ដែលមាមមន្ទីរបរិស្ថានខេត្តបានរៀបចំសកម្មភាពសំអាតអនាម័យបរិស្ថាន ដើម្បីអបអរសាទរ ទិវាអនាម័យបរិស្ថានជាតិ២៣វិច្ឆិកា ឆ្នាំ២០១៩ ក្រោមប្រធានបទ ភូមិស្អាត សុខភាពល្អ ដោយដើរសំអាតអនាម័យបរិស្ថាននៅតាមដងផ្លូវសាធារណៈ ផ្សារកំពង់ប្រណាក ក្នុងក្រុងព្រះវិហារ ខេត្តព្រះវិហារ ក្រោមការដឹកនាំផ្ទាល់ឯកឧត្តម ស៊ូ សិរី អភិបាលរងខេត្ត និងមានការចូលរួមពីបណ្តាមន្រ្តីសាលាខេត្ត មន្ទីរបរិស្ថានខេត្ត សហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត យុវជនកាយរិទ្ធ កាកបាទក្រហមកម្ពុជាខេត្ត សិស្សានុសិស្ស ។

អត្ថបទទាក់ទង