នៅវេលាម៉ោង៧ព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៩ រថយន្តរបស់ជនរងគ្រោះ ត្រូវបានក្រុមចោរ យកទៅប្លុងចោលក្នុងចំការចេកទីតាំងខាងលើ ហើយកម្លាំងនគរបាលស្រុក បានសហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍ព្រះឃ្លាំង ចុះទៅពិនិត្យជាក់ស្តែង និងបានឃើញរថយន្តប្រាកដមែន។
លោកវរសេនីយ៍ទោ រិទ្ធ សូណា អធិការនគរបាលស្រុកត្បែងមានជ័យ បានថ្លែងប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ឲ្យដឹងនៅព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៩នេះថា ក្រោយទទួលព័ត៌មានថា មានករណីបាត់រថយន្តពីភ្នំពេញ និងមានការបញ្ជាពីនាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងលោកឧត្តមសេនីយ៍ទោ សួស សុខដារ៉ា ស្នងការនគរបាល ខេត្តព្រះវិហារ ក្រោមការសម្របសម្រួលពីលោក ទី សុរិនថាល់ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តព្រះវិហារ កម្លាំងនគរបាលរបស់លោកបានសហការគ្នា ដើម្បីតាមស្រាវជ្រាវ រហូតរកឃើញរថយន្ត និងឃាត់បានជនសង្ស័យចំនួន ២នាក់ផងដែរ។
លោកថា លោកវរសេនីយ៍ទោ រិទ្ធ សូណា បានទៀតថា បន្ទាប់ពីបានចុះស្រាវជ្រាវស៊ើបអង្កេត ទើបសមត្ថកិច្ចសម្រេចដកហូត រថយន្តម៉ាក Lexus RX-300 សេរី2019 ពាក់ស្លាកលេខភ្នំពេញ2BG-4959 ម៉ូតូកែច្នៃមួយគ្រឿង និងឧបករណ៍ជក់គ្រឿងញៀន ជាមួយនឹងជនសង្ស័យ ២នាក់ផងដែរ។
លោកអធិការនគរបាលស្រុក បានបន្តថា ចំពោះវត្ថុតាងទាំងអស់ខាងលើ សមត្ថកិច្ចបានបញ្ជូនទៅរក្សាទុកនៅស្នងការដ្ឋាននគរបាលខេត្ត រង់ចាំចំណាត់ការបន្តទៀត៕