រដ្ឋបាលខេត្តព្រះវិហារ សូមច្រានចោល និងបដិសេដទាំងរាល់ការលើកឡើងរបស់សារព័ត៌មាន បំណងពលរដ្ឋ និងកាសែតសៀមរាបថ្មី ដែលបានចុះផ្សាយថាម្ចាស់ក្រុមហ៊ុន សំអឿន សុវណ្ណ កំពុងសម្រុកបំផ្លាញព្រៃព្រះរការក្នុងខេត្តព្រះវិហារយ៉ាងខ្លាំង នោះ គឺមិនពិតឡើយ និងជាការចុះផ្សាយបំភ្លៃ បំផ្លើសការពិត គ្មានមូលដ្ឋានច្បាស់លាស់ឡើយ ។ដែលជាក់ស្តែងក្រុមការងារខេត្តបានចុះពិនិត្យលើទីតាំងជាក់ស្តែង គឺមិនមានសកម្មភាពរបស់ក្រុមហ៊ុនសំអឿន សុវណ្ណ ធ្វើសកម្មភាពដូចការចុះផ្សាយរបស់សារព័ត៌មានបំណងពលរដ្ឋ ការសែតសៀមរាបថ្មី និងប្រព័ន្ធផ្សព្វផ្សាយមួយចំនួននោះឡើយ ។
រដ្ឋបាលខេត្តសូមឲ្យសារព័ត៌មានបំណងពលរដ្ឋ ការសែតសៀមរាបថ្មី និងប្រព័ន្ធផ្សព្វផ្សាយមួយចំនួន ត្រូវធ្វើការកែរតម្រូវជាបន្ទាន់ ពុំនោះទេរដ្ឋបាលខេត្តព្រះវិហារ នឹងចាត់វិធានការតាមផ្លូវច្បាប់ ។