រដ្ឋបាលខេត្តព្រះវិហារ

Preahvihear Administration
ស្វែងរក

កិច្ចប្រជុំសាមញ្ញលើកទី៦របស់ក្រុមប្រឹក្សាខេត្តព្រះវិហារ

នាព្រឹកថ្ងៃអង្គារ ០៩កើត ខែកត្កិក ឆ្នាំកុរ ឯកស័ក ពស២៥៦៣ ត្រូវនឹងថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៩ រដ្ឋបាលខេត្តព្រះវិហារ បានរៀបចំនូវកិច្ចប្រជុំសាមញ្ញលើកទី៦ របស់ក្រុមប្រឹក្សាខេត្តព្រះវិហារ ក្រោមអធិបតីភាពឯកឧត្តម ឡុង សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្តព្រះវិហារ លោក អ៊ុង វុទ្ធី អភិបាលរងខេត្ត តំណាងឯកឧត្តម ប្រាក់សុវណ្ណ អភិបាលខេត្ត និងដោយមានការសមាជិក ក្រុមប្រឹក្សា មេបញ្ជាការកងកម្លាំងទាំងបី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត ប្រធានសាលាដំបូងខេត្ត ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត នាយរងរដ្ឋបាល នាយក នាយករងទីចាត់ការ អង្គភាពចំណុះរចនាសម្ព័ន្ធសាលាខេត្ត នៅសាលាខេត្តព្រះវិហារ។

ក្រៅពីអនុម័តកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី៥ ក៏ដូចរបាយការណ៍ត្រីមាសទី៣ និងរបាយការណ៍ប្រចាំខែតុលា ក្រុមប្រឹក្សាក៏បានអនុម័តសេចក្តីព្រាងសេចក្តីសម្រេចស្តីពីការបង្កើតក្រុមការងារកសាងផែនការ និងកម្មវិធីវិនិយោគ សេចក្តីព្រាង សេចក្តីសម្រេចស្តីពីការបង្កើតគណៈកម្មាធិការរៀបចំគម្រោងខេត្ត សេចក្តីព្រាងសេចក្តីសម្រេចគណៈកម្មាធិការគ្រប់គ្រងមណ្ឌលអភិវឌ្ឍធនធានមនុស្ស ព្រមទាំងសេចក្តីព្រាងដីការ តែងតាំងមន្រ្តីទទួលបន្ទុកព័ត៌មានខេត្តថែមទៀតផង។

ក្នុងនោះដែរលោក អ៊ុង វុទ្ធី អភិបាលរងខេត្ត បានជម្រាបពីការងារបង្កបង្កើនផលស្រូវ និងបញ្ហាប្រឈមដែលកំពុងដោះស្រាយលើជម្លោះដីធ្លី ជូនអង្គក្រុមប្រឹក្សាខេត្តជ្រាប។

ជាចុងក្រោយឯកឧត្តមប្រធានអង្គប្រជុំ ស្នើសុំឲ្យមន្រ្តីរាជការ គ្រប់មន្ទីរអង្គភាពជុំវិញខេត្ត ក្រុង ស្រុក មេឃុំ ចៅសង្កាត់ ភូមិ វត្តអារាម រួមគ្នារៀបចំពិធីហូបអំបុក០៩វិច្ឆិកា ឲ្យបានគ្រប់ៗគ្នា ដើម្បីការពារសុខសន្តិភាព និងការអភិវឌ្ឍជានិរន្ត៍។

អត្ថបទទាក់ទង