ឯកឧត្តព្រះវិហារ៖ នៅព្រឹកថ្ងៃទី០៧ ខែតុលា ឆ្នាំ២០១៩នេះ រដ្ឋបាលខេត្តព្រះវិហារ បានបើកកិច្ចប្រជុំសាមញ្ញក្រុមប្រឹក្សាខេត្តព្រះវិហារ អាណត្តិទី៣ ក្រោមអធិបតីភាពឯកឧត្តម ឡុង សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្តព្រះវិហារ និងលោកជំទាវ ចឹកហេង អភិបាលខេត្តស្តីទី ជាតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ប្រាក់ សុវណ្ណ អភិបាល នៃគណៈអភិបាលខេត្តព្រះវិហារ ដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា ក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត លោកនាយក-រងរដ្ឋបាលខេត្ត លោកនាយកទីចាត់ការ ប្រធានអង្គភាព ចំណុះរចនាសម្ព័ន្ធសាលាខេត្ត កងកម្លាំងទាំងបី សាលាដំបូងខេត្ត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត លោក លោកស្រី ប្រធាន-អនុប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធជុំវិញខេត្ត អភិបាលក្រុង-ស្រុក ប្រធានក្រុមប្រឹក្សាក្រុង-ស្រុក ទាំង៨ នៅសាលប្រជុំ ធំជាន់ទី៣ សាលាខេត្តព្រះវិហារ៕
ក្នុងកិច្ចប្រជុំសាមញ្ញលើកទី០៥ អាណត្តិទី០៣ របស់ក្រុមប្រឹក្សាខេត្ត ក្រៅពីអនុម័តកំណត់ហេតុ និងរបាយការណ៍សកម្មភាពរបស់រដ្ឋបាលខេត្តក្នុងកំឡុងកិច្ចប្រជុំលើកទី០៤ ក៏មានការពិនិត្យឆ្លងសំណុំឯកសារ ពាក់ព័ន្ធនឹងការត្រៀមរៀបចំវេទិការសាធារណៈរបស់ក្រុមប្រឹក្សាដែលនឹងធ្វើនៅពេលដ៏ខ្លីខាងមុខនេះដែរ ។ លើសពីនេះទៀតក៏មានផងដែរ នូវការត្រៀមរៀបចំប្រារព្ធទិវាគោរពវិញ្ញាក្ខន្ធព្រះបរមរតនកោដ្ឋ ១៥ តុលា និងការពិធីឡើងគ្រងរាជសម្បត្តិរបស់ព្រះបាទសម្តេចព្រះនរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជណាចក្រកម្ពុជាថែមទៀតផង។