ថ្ងៃព្រហស្បតិ៍ ៦រោច ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៩
ឯកឧត្តម ប្រាក់ សុវណ្ណ អភិបាល នៃគណៈអភិបាលខេត្តព្រះវិហារ បានដឹងនាំប្រតិភូខេត្តព្រះវិហារ អញ្ជើញចូលរួមប្រជុំបច្ចេកទេសលើកទី៥ របស់គណៈកម្មាធិការសម្របសម្រួលអន្តរជាតិសម្រាប់ការអភិរក្ស និងការលើកតម្លៃព្រះវិហារ ដឹកនាំដោយតំណាង ប្រទេសចិន ឯកឧត្តម ZHOU JIAGUI និង ប្រទេសឥណ្ឌា លោកជំទាវ MANIKA JAIN ក្រោមអធិបតីភាព លោកជំទាវបណ្ឌិត ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ទទួលបន្ទុកបេតិកភណ្ឌវប្បធម៌ ។