រដ្ឋបាលខេត្តព្រះវិហារ

Preahvihear Administration
ស្វែងរក

ឯកឧត្តម មាស សុភា អញ្ជើញកាន់បិណ្ឌទី១ វត្តគោកបេង ខេត្តព្រះវិហារ

ទេសរដ្ឋមន្ត្រីមាស សុភា ទទួលបន្ទុកបេសកម្មពិសេស និងជាប្រធានក្រុមការងារ ថ្នាក់ជាតិ ចុះជួយមូលដ្ឋានខេត្តព្រះវិហារ រួមនិងគណៈបក្ស រដ្ឋបាលខេត្តព្រះវិហារ អញ្ជើញចូលរួមកាន់ បិណ្ឌវេនទី១ស្ថិតនៅវត្តប្រាសាទគោកបេង ភូមិឡរអិដ្ឋ សង្កាត់កំពង់ប្រណាក ក្រុង ព្រះវិហារ ខេត្តព្រះវិហារ នាព្រឹកថ្ងៃ ទី១៤ ខែកញ្ញា ឆ្នាំ២០១៩នេះ។

ឯកឧត្តម ទេសរដ្ឋមន្រ្តី បានលើក ឡើងថា ព្រះពុទ្ធសាសនា គឺសាសនាជាតិដែលត្រូវបានកំណត់ដោយរដ្ឋធម្មនុញ្ញ ប្រទេសមានសុខសន្តិភាព មិនថាតែសាសនា ព្រះពុទ្ធទេសាសនាផ្សេងៗ ក៏កើតមានយ៉ាងច្រើនដែរ សូមលោកយាយ លោកតា បងប្អូនពុទ្ធបរិស័ទ្ធយើងទាំងអស់គ្នា ចូលរួមថែរក្សាសន្តិភាពដើម្បីឈានទៅដល់ការអភិវឌ្ឍប្រទេស ឲ្យកាន់តែរីកចម្រើនបន្ថែមទៀត ហើយក៍មិនត្រូវស្ដាប់ការញុះញង់របស់ជនអកតិមួយចំនួន តែងតែមួលបង្កាច់មកដល់រដ្ឋាភិបាលកម្ពុជា។ សូមបញ្ជាក់ថា បច្ច័យប្រមូលបានក្នុងវេនកាន់បិណ្ឌវេនទី១នេះមានចំនួន ១១ ៥៥៥០០០រៀលផងដែរ៕

អត្ថបទទាក់ទង