រដ្ឋបាលខេត្តព្រះវិហារ

Preahvihear Administration
ស្វែងរក

ឯកឧត្តម ប្រាក់ សុវណ្ណ ផ្ញើសារចូលរួមរំលែកទុក្ខជាមួយគ្រួសារសពព្រឹទ្ធាចារ្យ ប៊ូ ថង

 ឯកឧត្តម ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ និងមន្ដ្រីរាជការ កងកម្លាំងប្រដាប់អាវុធទាំងអស់ បានផ្ញើសារចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុត ជូនលោកស្រី ខាំ ភៀន ភរិយារបស់ព្រឹទ្ធាចារ្យ ប៊ូ ថង និងក្រុមគ្រួសារចំពោះមរណភាពរបស់ ព្រឹទ្ធាចារ្យ ប៊ូ ថង ក្នុងជន្មាយុ៨២ឆ្នាំ ដោយរោគាពាធ នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៩។

ឯកឧត្តម ប្រាក់ សុវណ្ណ បានចាត់ទុកមរណភាពរបស់នាយឧត្តមសេនីយ៍ ប៊ូ ថសមាជិកព្រឹទ្ធសភា គឺជាការបាត់បង់ស្វាមី បិតា ជីតា ដែលប្រកបដោយ ព្រហ្មវិហារធម៌ និងជាការបាត់បង់ ឥស្សរជនស្នេហាជាតិ ដ៏ឧត្តុងឧត្តម ដែលបានបូជាកម្លាំងកាយ កម្លាំងចិត្ត ប្រាជ្ញា ស្មារតី និងហ៊ានបូជាជីវិត ក្នុងបុព្វហេតុតស៊ូរំដោះជាតិ និងប្រជាជនកម្ពុជា ពីរបបប្រល័យពូជសាសន៍ ហើយបានចូលរួមចំណែកយ៉ាងសកម្មក្នុងការស្តារ និងអភិវឌ្ឍប្រទេសជាតិ ឲ្យមានការរីកចម្រើនលើគ្រប់វិស័យ។

ឯកឧត្តម ប្រាក់ សុវណ្ណ បានថ្លែងថា «ក្នុងឱកាសប្រកបដោយសមាទុក្ខដ៏ក្រៀមក្រំបំផុតនេះ យើងខ្ញុំសូមចូលរួមចែករំលែកនូវមរណទុក្ខ ដោយក្តីស្រណោះ និងអាឡោះអាល័យជាមួយ លោកជំទាវ និងបុត្រា បុត្រី ព្រមទាំងបងប្អូនកូនក្មួយទាំងអស់នៃសព ដោយសេចក្តីសង្វេគជាទីបំផុត។ យើងខ្ញុំសូមឧទ្ទិសបួងសួងឲ្យដួងវិញ្ញាណក្ខន្ធឯកឧត្តម ប៊ូ ថង ទៅកាន់ក្នុងសុគតិភពគ្រប់ៗជាតិតរៀងទៅ»៕

អត្ថបទទាក់ទង