រដ្ឋបាលខេត្តព្រះវិហារ

Preahvihear Administration
ស្វែងរក

ក្រុមប្រឹក្សាខេត្តព្រះវិហារបានបើកកិច្ចប្រជុំសាមញ្ញរបស់ខ្លួនលើកទី៤ អាណត្តិទី៣

នៅព្រឹកថ្ងៃទី១២​ ខែកញ្ញា​ ឆ្នាំ២០១៩​ នៅសាលប្រជុំ​ជាន់ទី ៣​ សាលាខេត្ត​ព្រះវិហារ​ បានដំណេីរការកិច្ចប្រជុំសាមញ្ញក្រុមប្រឹក្សាខេត្តលេីកទី៤ ​ អាណត្តិ​ទី​៣​ ក្រោមអធិបតីភាព​ ឯកឧត្តម​ ឡុង​ សុវណ្ណ​ប្រធានក្រុុមប្រឹក្សាខេត្ត​ និងឯកឧត្តម​ ប្រាក់​ សុវណ្ណ​ អភិបាលខេត្តព្រះវិហារ​​ព្រមទាំងមានការចូល រួមពី​ឯកឧត្តម​ លោកជំទាវ​ សមាជិក​ សមាជិកា​ ក្រុមប្រឹក្សាខេត្ត​ ឯកឧត្តម​ អភិបាលរងខេត្តព្រះវិហារ​ ​លោកនាយករដ្ឋ បាលខេត្តលោកនាយកទីចាត់ការ​ ប្រធាន​ អនុប្រធានអង្គ ភាព​ចំណុះរចនាសម្ព័ន្ធសាលាខេត្ត​ តំណាងកងកម្លាំងទាំងបី​ តំណាងប្រធានសាលាដំបូងខេត្ត​ តំណាងព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត​ លោក​ លោកស្រីប្រធាន​ អនុប្រធានមន្ទីរ​ អង្គភាព​ជុំវិញ​ខេត្ត​ អភិបាល​ ប្រធាន​ក្រុម​ប្រឹក្សាក្រុង​ ស្រុកទាំង៨​ ​។

ក្រៅពីពិនិត្យអនុម័តសេចក្តីព្រាងកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី០៣ និងសេចក្តីព្រាងរបាយការណ៍ប្រចាំខែសីហា ព្រមទាំងការងារត្រៀមរៀបចំពិធីកាន់បិណ្ឌនាពេលខាងមុខនេះ ឯកឧត្តមប្រាក់ សុវណ្ណ អភិបាលខេត្ត ស្នើឲ្យគ្រប់អភិបាល ក្រុង ស្រុក មន្ទីរអង្គភាពពាក់ព័ន្ធ យក ចិត្តទុកដាក់ចុះជួយសង្គ្រោះប្រជាពលរដ្ឋដែលកំពុងរងគ្រោះដោយទឹកជំនន់ជាពិសេស ត្រូវស្វែងរកទីទួលសុវត្ថិភាពជូនប្រជាពលរដ្ឋ ព្រមទាំងកិច្ចរដ្ឋបាលខេត្តដែលធ្វើនាពេលខាងមុខទៀត។

អត្ថបទទាក់ទង