រដ្ឋបាលខេត្តព្រះវិហារ

Preahvihear Administration
ស្វែងរក

អភិបាលខេត្តព្រះវិហារ បញ្ជាឲ្យកងកម្លាំង មន្ទីរអង្គភាពពាក់ព័ន្ធចុះជួយប្រជាពលរដ្ឋដែលរងគ្រោះដោយជំនន់ទឹកភ្លៀង

ឯកឧត្តម ប្រាក់ សុវណ្ណ អភិបាលនៃគណៈ អភិបាលខេត្តព្រះវិហារ នាព្រឹកថ្ងៃទី៥ខែកញ្ញា ឆ្នាំ២០១៩ បានដឹកនាំមន្ទីរ អង្គភាពពាក់ព័ន្ធជុំវិញខេត្ត និងអាជ្ញាធរមូលដ្ឋាន ចុះពិនិត្យមើលទីតាំងដែលរងការខូចខាតដោយជំនន់ទឹកភ្លៀងស្ថិតក្នុងឃុំយាង ស្រុកជាំក្សាន្ត និងចុះណែនាំដល់បងប្អូនប្រជាពលរដ្ឋទាំងអស់  ត្រូវរៀបចំលក្ខណៈឲ្យបានគ្រប់គ្រាន់ ក្នុងការជម្លៀសខ្លួនចេញទៅរកទីទួលសុវត្ថិភាព ជាពិសេសត្រូវប្រយ័ត្នចំពោះកុមារតូចៗ នឹងសត្វអសិរពិសផ្សេងៗផងដែរ ហើយ ក៏សូម ឲ្យ បងប្អូនប្រជាពលរដ្ឋទាំងអស់រក្សាឲ្យបាននូវ ការហូបស្អាត ទឹកស្អាត និងរស់នៅស្អាត ដែលកត្តាទាំងនេះធ្វើឲ្យសុខភាពរបស់បងប្អូនប្រជា ពលរដ្ឋទាំងអស់មានសុខភាពល្អ ចៀសវាងពីជម្ងឺផ្សេងៗផងដែរ ។ 

បើយោងតាមរបាយការណ៍ពីមន្ទីរធនធានទឹក និងឧត្តុនិយមខេត្តព្រះវិហារ បានបញ្ជាក់ថា សម្រាប់ខេត្តព្រះវិហារ ចាប់គិតត្រឹមថ្ងៃទី៥ កញ្ញា ២០១៩ នេះទឹកបានកំពុងហក់ឡើងដោយទឹកស្ទឹងសែនមានកម្ពស់១១.៣០ម៉ែត្រ បើប្រៀបធៀប នឹងថ្ងៃម្សិលមិញ កើនឡើង០.៨ ០ម៉ែត្រ ខណៈដែលកម្ពស់ទឹកត្រូវប្រកាសអាសន្ន១១.៥០ម៉ែត្រ ។

អត្ថបទទាក់ទង