"ទឹកធ្លាក់ភ្នំត្បែង"ជារមណីយដ្ឋានទេសចរណ៍បែបធម្មជាតិ រមណីយដ្ឋាននេះមានទីតាំងស្ថិតនៅក្នុងភូមិបេងកោង ឃុំព្រះឃ្លាំង ស្រុកត្បែងមានជ័យ ដែលមានចំងាយប្រមាណជា ១៥គីឡូម៉ែត្រ ពីទីរួមខេត្តព្រះវិហារ តំបន់ភ្នំត្បែង ខេត្តព្រះវិហារ ពិតជាមានធនធានធម្មជាតិ ដ៏ស្រស់អស្ចារ្យ ដែលភ្ញៀវទេសចរទាំងឡាយកម្របានឃើញណាស់ ហើយអាជ្ញាធរខេត្ត និង ស្ថាប័នពាក់ព័ន្ធមួយចំនួនបានប្រែក្លាយទីនោះ ឱ្យទៅជាតំបន់ទេសចរណ៍ ដ៏ពេញនិយមមួយ ដែលជាឋានសួគ៌របស់ភ្ញៀវទេសចរ ក្នុងនោះ ទឹកធ្លាក់ចក្រវិល ក៏ជាចំណុចទាក់ទាញបំផុត ដែលគេមិនអាចមើលរំលងបានឡើយ ។