នៅព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២នេះលោកជំទាវកិត្តិសង្គបបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយ រដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច អមដំណើរដោយឯកឧត្តមគីម រិទ្ធី អភិបាលខេត្ត ឯកឧត្តម ប្រាក់ សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្តថ្នាក់ដឹកនាំ មន្ត្រីរាជការ នៃរដ្ឋបាលខេត្តព្រះវិហារ បានអញ្ជើញជួបសំណេះសំណាល និងនាំសម្ភារៈបរិក្ខាពេទ្យ ដែលជាអំណោយរបស់សមាគមគ្រូពេទ្យស្ម័គ្រចិត្តខេត្តឃ្យុងសាងបុកដូ សាធារណរដ្ឋកូរ៉េ តាមរយៈឯកឧត្តម សួស យ៉ារ៉ា អ្នកតំណាងរាស្រ្តមណ្ឌលព្រះវិហារ ជូនមន្ទីរពេទ្យបង្អែក១៦មករា។
លោកជំទាវ ម៉ែន សំអន បានថ្លែងថ្លែងអំណរគុណដល់ឯកឧត្តម សួស យ៉ារ៉ា អ្នកតំណាងរាស្ត្រមណ្ឌុលព្រះវិហារ ដែលបានយកចិត្តទុកដាក់គិតគូរចំពោះសុខភាពរបស់ប្រជាពលរដ្ឋ ពិសេសប្រជាពលរដ្ឋក្នុងខេត្តព្រះវិហារ ដោយបានទំនាក់ទំនងល្អជាមួយសមាគមគ្រូពេទ្យស្ម័គ្រចិត្តខេត្តឃ្យុងសាងបុកដូសាធារណរដ្ឋកូរ៉េ ដែលបានផ្តល់ជំនួយជាសម្ភារៈ បរិក្ខពេទ្យ ជាបន្តបន្ទាប់ដល់មន្ទីរពេទ្យបង្អែក១៦មករាខេត្តព្រះវិហារ សម្រាប់ព្យាបាលជំងឺជូនប្រជាពលរដ្ឋ។ បន្ថែមពីនោះទៀតលោកជំទាវបន្តថាក្នុងនាមរាជរដ្ឋាភិបាល សូមថ្លែងនូវការកោតសរសើរដល់ថ្នាក់ដឹកនាំនិងមន្ត្រីសុខាភិបាលនៅខេត្តព្រះវិហារ ដែលជាខេត្តឆ្ងាយជាប់ព្រំដែនជាមួយប្រទេសថៃ ប្រទេសឡាវ បានធ្វើកិច្ចការយ៉ាងច្រើនទាក់ទងនឹងការផ្តល់ ការព្យាបាល និងផ្តល់សេវាសុខភាពជូនប្រជាពលរដ្ឋ។ លោកំទាវបន្តថា ក្នុងនាមសមាជិករាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន គឺតែងបានគិតគូរយកចិត្តទុកដាក់មែនទែន និងផ្តល់អាទិភាពមុនគេគឺវិស័យសុខាភិបាលនិងវិស័យអប់រំ។
លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក៏បានថ្លែងជំរុញដល់ថ្នាក់ដឹកនាំសុខាភិបាលខេត្ត ត្រូវបន្តខិតខំយកចិត្តទុកដាក់លើការផ្តល់វ៉ាក់សាំងនានា ដើម្បីឱកូនចៅប្រជាពលរដ្ឋដែលបានប្រសូត្រមក ឱ្យមានកាយសម្បទាគ្រប់គ្រាន់ និងបញ្ញាស្មារតីល្អផងដែរ។ ការកង្វះអាហារូបត្ថម្ភជាបន្ទុករបស់យើងទាំងអស់គ្នា តែយើងត្រូវតែមានការផ្តល់ជួយផ្សព្វផ្សាយដល់សមភាពគ្រប់ទាំងអស់ ហើយការងារនេះមិនមែនធ្វើតែមន្ត្រីសុខាភិបាលតែម្នាក់ឯងនោះទេ គឺទាំងអស់គ្នា រាប់ទាំងមិត្តភក្តិបរទេសផងដែរ។
សូមបញ្ជាក់ផងដែរថា សម្ភារបរិក្ខាដែលប្រគល់ជានាឱកាសនោះរួមមាន ម៉ាស៊ីនពិនិត្យភ្នែក១ឈុត ម៉ាស៊ីនផលិតអុកស៊ីសែន៤គ្រឿង អាវពេទ្យ ៤កេស ម៉ាស វែនតា ឧបករណ៍វ៉ាស់កំដៅ និងសម្ភារសង្គ្រោះបន្ទាន់ជាច្រើន ។