នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២២ ឯកឧត្តម គីម រិទ្ធី អភិបាលខេត្ត និងលោកជំទាវសុខា គងពិសីគីមរិទ្ធី អញ្ជើញដឹកនាំថ្នាក់ដឹកនាំមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ រៀបចំពិធីបួងសួងសុំសេចក្ដីសុខសេចក្តីចម្រើន ដល់ថ្នាក់ដឹកនាំ មន្រ្តីរាជការ និងប្រជាពលរដ្ឋនៅក្នុងខេត្តព្រះវិហារ នៅប្រាសាទព្រះខ័ន ស្ថិតក្នុងឃុំរណសិរ្ស ស្រុកសង្គមថ្មី ដោយមានការចូលរួមពីថ្នាក់ដឹកនាំ សាលាខេត្ត មន្ទីរជុំវិញខេត្ត លោក លោកស្រីលោកអភិបាលនៃគណៈអភិបាលស្រុកលោកប្រធានក្រុមប្រឹក្សាស្រុក អភិបាលរងស្រុក នាយកនាយករងរដ្ឋបាលស្រុក និងប្រជាពលរដ្ឋជាច្រើនរូប ។