រសៀលថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២២ ឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ បាននាំយកអំណោយកាកបាទក្រហមកម្ពុជា មកជូនគ្រួសាររងគ្រោះដោយសារភ្លើងឆេះផ្ទះនៅខាងក្រោយផ្សារកំពង់ប្រណាក ក្រុងព្រះវិហារ កាលពីយប់ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២២ ។
អំណោយកាកបាទក្រហមដែលផ្តល់ជូននាឱកាសនោះរួមមាន:គ្រួសារដែលឆេះផ្ទះទាំងស្រុង ចំនួន ៥ផ្ទះ ស្មើ ៥គ្រួសារ ទទួលបានអង្ករ៥០kg មី២កេស ត្រីខ២យួរ ទឹកសុីអុីវ១យួរ ឃីត១កញ្ចប់ តង់១ ធុងទឹក១ កន្ទេល១ ចានឆ្នាំស្លាបព្រា១ និងថវិកាក្នុងមួយគ្រួសារ ១លានរៀល។ គ្រួសារដែលផ្ទះប៉ះពាល់(នៅជិតផ្ទះឆេះ របើកដំបូល) ៣ខ្នងផ្ទះ ស្មើ ៦គ្រួសារ ក្នុងមួយគ្រួសារទទួលបានថវិកា ២០មុឺនរៀល អង្ករ ៥០kg មី ១កេស ត្រីខ១យួរ ទឹកសុីអុី ១យួរ។