រដ្ឋបាលខេត្តព្រះវិហារ

Preahvihear Administration
ស្វែងរក

ផ្ទះចំនួន៤ខ្នង និងតូបលក់ដូរចំនួន០៥ ត្រូវបានអគ្កិភ័យឆាបឆេះទាំងស្រុង

យោងតាមរបាយការណ៍ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​ព្រះ​វិហារ​ករណីអគ្គីភ័យ​ នៅចំណុចផ្សារ​កំពង់​ប្រណាក​ ស្ថិតក្នុង​ភូមិកណ្ដាល​ សង្កាត់​កំពង់​ប្រណាក​ ក្រុងព្រះវិហារ​ ខេត្តព្រះវិហារ​​ កាលពីយប់ម៉ោង២០:៣០នាទី ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២២ បណ្ដាលឲ្យ​ឆេះខូចខាត​ផ្ទះ​ ចំនួន​០៤ខ្នងផ្ទះ​ និងតូបផ្សារ​ ចំនួន​០៥តូប​ តែមិនបណ្ដាលឲ្យមានមនុស្ស​រងគ្រោះថ្នាក់ឡេីយ។

ក្រោមការឈរបញ្ជាផ្ទាល់ឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហា កម្លាំងនៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ ចុះកិច្ចអន្តរាគមន៍ទប់ស្កាត់ពន្លត់ភ្លេីងរលត់ទៅវិញទាំង​ស្រុង​ នៅវេលាម៉ោង​២២:១៥នាទី​ ដោយប្រើប្រាស់រថយន្តអគ្គិភ័យ ចំនួន​០៣គ្រឿង​​។ រហូតមកដល់ពេលនេះ មូលហេតុ​នៃការឆេះកម្លាំងជំនាញកំពុង​ស្រាវជ្រាវ​។

អត្ថបទទាក់ទង