រដ្ឋបាលខេត្តព្រះវិហារ

Preahvihear Administration
ស្វែងរក

រដ្ឋបាលខេត្តព្រះវិហារ បានរៀបចំមីទ្ទីងអបអរសាទរ​ខួបអនុស្សាវរីយ៍លេីកទី១៩​ ទិវាបុណ្យ​ឯក​រាជ្យ​ជាតិ​ ៩​វិច្ឆិកា​ និង​ខួបលេីកទី១៨ឆ្នាំ​ នៃការគ្រង​ព្រះបរមរាជស​ម្បត្ដិ​របស់​ព្រះ​ករុណា​ព្រះ​បាទសម្ដេច​ព្រះ​បរម​នាថ​ ​ន​រោត្ដម​ សីហមុនី​ ព្រះ​មហាក្សត្រ​

រដ្ឋបាលខេត្តព្រះវិហារ បានរៀបចំមីទ្ទីងអបអរសាទរ​ខួបអនុស្សាវរីយ៍លេីកទី១៩​ ទិវាបុណ្យ​ឯក​រាជ្យ​ជាតិ​ ៩​វិច្ឆិកា​ (៩​ វិច្ឆិកា​ ១៩៥៣-៩​ វិច្ឆិកា​ ២០២២​ និង​ខួបលេីកទី១៨ឆ្នាំ​ នៃការគ្រង​ព្រះបរមរាជស​ម្បត្ដិ​របស់​ព្រះ​ករុណា​ព្រះ​បាទសម្ដេច​ព្រះ​បរម​នាថ​ ​ន​រោត្ដម​ សីហមុនី​ ព្រះ​មហាក្សត្រ​ នៃ​ព្រះ​រាជា​ណាចក្រ​កកម្ពុជា ក្រោម​អធិបតីភាព​ ឯកឧត្ដម​ គីម​ រិទ្ធី​ អភិបាល​ នៃ​គណៈអភិបាលខេត្ដ​និង​ឯកឧត្តម​ ប្រាក់​ សុវណ្ណ​ ប្រធានក្រុមប្រឹក្សាខេត្ដ​ព្រះវិហារ​ ដែលប្រព្រឹត្តទៅ ថ្ងៃ​ទី០២​​ ខែវិច្ចិកា​ ឆ្នាំ​២០២២។មានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត​ អភិបាលរងខេត្ត ឯកឧត្តមប្រធានសាលាដំបូងខេត្ត ឯកឧត្តមព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត មេបញ្ជាការកងកម្លាំងទាំង៣ ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធ​ មន្រ្តីរាជការ យុវជនសសយក កាយរឹទ្ធិ យុវជនកាកបាទក្រហម និងប្រជាពលរដ្ឋជាច្រើនរូប នៅស្តូបវិមានឯករាជខេត្តព្រះវិហារ។

អត្ថបទទាក់ទង