នៅព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២ ឯកឧត្តម គីម រិទ្ធី អភិបាលនៃគណៈអភិបាលខេត្ត,លោកជំទាវ ចឹក ហេង សមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៨ បានអញ្ជើជាអធិបតីភាពក្នុងពិធីសំណោះសំណាលសួរសុខទុក្ខនិងចែកអំណោយ ជូនបងប្អូនប្រជាពលរដ្ឋដែររងគ្រោះដោយសារទឹកជំនន់ក្នុងទំាងពីរសង្កាត់ ស្ថិតនៅក្រុងព្រះវិហារ ខេត្តព្រះវិហារ ដែលរងគ្រោះដោយទឹកជំនន់ ព្រមទាំងថ្នាក់ដឹកនាំមន្ទីរអង្គភាព អភិបាលក្រុង ប្រធានក្រុមប្រឹក្សាក្រុង ចៅសង្កាត់មេភូមិ និងប្រជាពលរដ្ឋជាច្រើនរូប ។
សូមបញ្ជាក់ថា គ្រួសារទាំង១២៣គ្រួសារ ក្នុងមួយគ្រួសារទទួលបាន អង្ក២៥គីឡូក្រាម ត្រីខយួរ ទឹកបរិសុទ្ធ១កេស មុង១ ភួយ១ កន្ទេរ១ ផងដែរ។