រដ្ឋបាលខេត្តព្រះវិហារ

Preahvihear Administration
ស្វែងរក

ថ្នាក់ដឹកនាំខេត្តព្រះវិហារអញ្ជើញបង្សុកូលព្រះសង្ឃ១០០អង្គ និងគោរពព្រះវិញ្ញាណក្ខន្ធគម្រប់ខួប ១០ឆ្នាំ នៃការយាងចូលសោយទិវង្គតរបស់ព្រះបរមរតនកោដ្ឋ នៅលើភ្នំប្រាសាទព្រះវិហារ


នៅព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ​២០២២ ឯកឧត្តម ប្រាក់ សុវណ្ណ ប្រធានក្រុម​ប្រឹក្សាខេត្ត និង ឯកឧត្តម គីម រិទ្ធី អភិបាលខេត្ត បានដឹកនាំមន្រ្តីរាជការកងកម្លាំងជុំវិញខេត្ត ប្រារព្ធពិធីគោរពព្រះវិញ្ញាណក្ខន្ធគម្រប់ខួប១០ឆ្នាំ នៃការយាងចូលសោយទិវង្គត និងខួបព្រះជន្មាយុ ១០០ព្រះវស្សា របស់ព្រះករុណាព្រះបាទសម្ដេច នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យបូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ នៅគោបុរៈទី២ ប្រាសាទព្រះវិហារ ។ ពិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម គង់ ពុទ្ធិការ អគ្គនាយក​អាជ្ញាធរជាតិព្រះវិហារ សហភាពសហព័ន្ធយុវជនកម្ពុជា នឹងបងប្អូនប្រជាពលរដ្ឋយ៉ាងច្រើនកុះករ ។

អត្ថបទទាក់ទង