រដ្ឋបាលខេត្តព្រះវិហារ

Preahvihear Administration
ស្វែងរក

អភិបាលខេត្តព្រះវិហារ ចុះពិនិត្យផលប៉ះពាល់ស្រូវ ស្រែចម្កាប្រជាពលរដ្ឋ

ឯកឧត្តម គីម រិទ្ធី អភិបាលនៃគណ:អភិបាលខេត្តព្រះវិហារ អមដំណើរដោយ អភិបាលរងខេត្ត មន្ទីរជំនាញ និងអាជ្ញាធរមូលដ្ឋានស្រុកគូលែន នារសៀល ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២នេះ បានអញ្ជើញចុះត្រួតពិនិត្យពីស្ថានភាពទឹកជំនន់ ដំណាំស្រូវរដូវវស្សា ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងហេដ្ឋារចនាសម្ព័ន្ធមួយចំនួនដែលកំពុង រងផលប៉ះពាល់ដោយសារទឹកជំនន់ នៅឃុំថ្មី និងឃុំគូលែនជើង ស្រុកគូលែន ខេត្តព្រះវិហារ។តាមរបាយការណ៍របស់មន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តព្រះវិហារ ក៏ដូចជារបាយការណ៍របស់គណៈកម្មការគ្រប់គ្រងគ្រោះមហន្តរាយខេត្តព្រះវិហារ បានបញ្ជាក់ថាចំនួនទឹកនៅទូទាំងខេត្តព្រះវិហារ គិតត្រឹមថ្ងៃទី ០៩ ខែតុលាឆ្នាំ ២០២២ ផលប៉ះពាល់ដែលរងដោយជំនន់ទឹកភ្លៀងបានបានធ្វើឲ្យលំនៅឋានរបស់ប្រជាពលរដ្ឋចំនួន២២៩ខ្នងផ្ទះ និងជម្លៀសប្រជាពលរដ្ឋមកទីទួលសុវត្ថិភាពចំនួន ១២៣ គ្រួសារ។ក្នុងនោះដែរផលប៉ះពាល់ស្រូវស្រែចំការចំនួន ៣.៤២១ ហិចតា ស្មើនឹង ១.៦៨៧ គ្រួសារនិងដំណាំផ្សេងៗចំនួន ៦៣៩ ហិចតាស្មើនឹង៣០៥ គ្រួសារ ក្នុងនោះមានការខូចខាតជាបឋមដោយសារទឹកមិនស្រកផុតគឺស្រូវស្រែចម្ការ ៥១៤ហិចតា ស្មើនឹង ១៤១ គ្រួសារនិងដំណាំផ្សេងៗ១៨២ហិកតា ស្មើនឹង ៣០គ្រួសារ។

អត្ថបទទាក់ទង