រដ្ឋបាលខេត្តព្រះវិហារ

Preahvihear Administration
ស្វែងរក

ទូទាំងខេត្តព្រះវិហារមានចំនួន១៤០ខ្នងផ្ទះ ត្រូវលិចលង់ ផ្លូវប្រវែង១០.៤២៦ម៉ែត្រ និងស្ពានចំនួន០២កន្លែង ព្រមទាំស្រែស្រូវ១.៩៦៣ហិកតា រងការបំផ្លាញដោយទឹកជំនន់

ស្របពេលដែលកម្ពុជារងនៅសំពាធទាប(ITCZ) បានធ្វើឲ្យកម្ពុជាទទួលរងខ្យល់មូសុងល្បឿនពីខ្សោយទៅបង្គួរដែលស្ថានភាពទាំងនេះបានធ្វើឲ្យខេត្តព្រះវិហារទទួលរងនូវផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀងមានចំនួន ៦ ក្រុងស្រុកលើ ៨ ក្នុងស្រុកទូទាំងខេត្តក្នុងនោះរួមមានក្រុងព្រះវិហារ ស្រុកជ័យសែន ស្រុកត្បែងមានជ័យ ស្រុកសង្គមថ្មី ស្រុកឆែបនិងស្រុកគូលែន។

យោងតាមរបាយការណ៍របស់ក្រុមការងារគ្រប់គ្រងគ្រោះហន្តរាយខេត្តព្រះវិហារបានបញ្ជាក់ថា ផលប៉ះពាល់ដែលបង្កដោយជំនន់ទឹកភ្លៀងបានធ្វើឲ្យស្រូវស្រែចំការទូទាំងខេត្តសរុប ១.៩៦៣ ហិចតា ស្មើនឹង១.៣២០ គ្រួសារ និងលិចចម្ការចំនួន ២៦៦ ហិចតា ស្មើនឹង ១៦៨ គ្រួសារ លិចលង់ចូលផ្ទះសម្បែងរបស់ប្រជាពលរដ្ឋសរុប ១៤០ ខ្នងផ្ទះ ស្មើនឹង ១៤០ គ្រួសារ និងបានជម្លៀសប្រជាពលរដ្ឋមកទីទួលសុវត្ថិភាពចំនួន ៦៩ គ្រួសារ។ក្រៅពីនោះក៏មានការលិចលង់ខូចខាតនៅផ្លូវហេដ្ឋារចនាសម្ព័ន្ធជាច្រើននៅតាមបណ្តាក្រុងស្រុកទាំង ៦នេះផងដែរ។

សូមបញ្ជាក់ផងដែរថា: រដ្ឋបាលខេត្តព្រះវិហារ ដែលមានឯកឧត្តមគីម រិទ្ធីអភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត ដែលតែងតែដឹកនាំមន្ត្រីរាជការនិងកងកម្លាំងចុះជួយជាប់ជាប្រចាំដល់ប្រជាពលរដ្ឋដែលកំពុងរងគ្រោះដោយជំនន់ទឹកភ្លៀងព្រមទាំងបាននាំយកនូវសម្ភារៈគ្រឿងឧបរិភោគ ស្បៀងជូនប្រជាពលរដ្ឋនៅតាមបណ្ដាក្រុងស្រុកដែលរងការលិចលង់នោះផងដែរ។បន្ថែមពីនោះឯកឧត្តមគីម រិទ្ធីបានដាក់ចេញគោលការណ៍ដឹកនាំដល់មេបញ្ជាការកងកម្លាំងទាំងបី ក្នុងការត្រៀមកម្លាំងចុះជួយសង្គ្រោះ ក្នុងករណីចាំបាច់ជូនដល់ជាពលរដ្ឋគ្រប់នាទីផងដែរ ។

អត្ថបទទាក់ទង