រដ្ឋបាលខេត្តព្រះវិហារ

Preahvihear Administration
ស្វែងរក

អំណោយដ៏ថ្លៃថ្លារបស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ថវិកា ៣ម៉ឺនដុល្លារ ត្រូវបានប្រគេនដល់វត្តឧត្តមមុនី ស្ថិតក្នុងក្រុងព្រះវិហារ ខេត្តព្រះវិហារ


នាព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២២នេះ ឯកឧត្តម គីម រិទ្ធី អភិបាលនៃគណៈអភិបាលខេត្តព្រះវិហារ បានអញ្ជើញអមដំណើរឯកឧត្តមវេជ្ជបណ្ឌិត អ៊ុយ សំអាត នាយកនាយកដ្ឋានគ្រប់គ្រងគ្រោះមហន្ដរាយកាកបាទក្រហមកម្ពុជា នាំយកថវិកាដ៏ថ្លៃថ្លារបស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន នូវថវិកាចំនួន ៣ម៉ឺនដុល្លា ទៅប្រគេនដល់វត្តឧត្តមមុនី ស្ថិតក្នុងភូមិអភិវឌ្ឍន៍ សង្កាត់ប៉ាលហាល ក្រុងព្រះវិហារ ខេត្តព្រះវិហារ ដែលកំពុងខ្វះខាតក្នុ​ងការសាងសង់សាលាឆាន់។

មានវត្តមានចូលរួមនាឱកាសនោះមានអភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរ-អង្គភាពពាក់ព័ន្ធ លោកតាជី លោកយាយជី ព្រមទាំងពុទ្ធបរិស័ទចំណុះជើងវត្ត។

អត្ថបទទាក់ទង