ព្រឹកថ្ងៃទី២៥ ខែកញ្ញាឆ្នាំ ២០២២ ឯកឧត្តម គីម រិទ្ធី អភិបាលនៃគណៈអភិបាលខេត្តព្រះវិហារបានអញ្ជើញនាំយកនូវទេយ្យវត្ថុប្រគេនព្រះសង្ឃគង់នៅវត្តទួលឧត្តមមុន្នី ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ ស្ថិតក្នុងព្រះវិហារខេត្តព្រះវិហារ ដោយមានការចូលរួមពីលោក លោកស្រីអភិបាលរងខេត្ត លោកលោកស្រីប្រធានមន្ទីរអង្គភាពពាក់ព័ន្ធក៏ដូចជាមន្ត្រីជាច្រើនរូប ។