រដ្ឋបាលខេត្តព្រះវិហារ

Preahvihear Administration
ស្វែងរក

ឯកឧត្តមប្រាក់ សុវណ្ណប្រធានក្រុមប្រឹក្សាខេត្តព្រះវិហារ អញ្ជើញកាន់បិណ្ឌវេនទី៨ វត្តព្រះគោព្រះកែវមានរិទ្ធ ហៅវត្តពើងព្រះគោ

រដ្ឋបាលខេត្តព្រះវិហារ៖ នៅព្រឹកថ្ងៃ ទី១១ ខែកញ្ញា ឆ្នាំ២០២២នេះ ឯកឧត្តម ប្រាក់ សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្ត បានដឹកនាំមន្ត្រីរាជការជុំវិញខេត្តនិងពុទ្ឋិបរសទ័ចំណុះជើងវត្តព្រះគោ ព្រះកែវមានរិទ្ធ ហៅវត្តពើងព្រះគោ ចូលកាន់វេនបិណ្ឌទី៨ ប្រមូលបច្ច័យកសាងបានជាង៥លានរៀល ដើម្បីតំកល់ទុកកសាង សមិទ្ធិផលផ្សេងៗតាមបែបពុទ្ធសាសនា។

គួររំលឹកផងដែរថា នៅថ្ងៃ១រោជខែភទ្របទជារដូវកាន់បិណ្ឌបុណ្យភ្ជុំ ដែលជាទំនៀមទំលាប់ប្រពៃណីព្រះពុទ្ឋសាសនាដែលជាសាសនារបស់រដ្ឋ បានបន្សល់ទុកជាយូរលង់ណាស់មកហើយសម្រាប់កូនខ្មែរគ្រប់ៗរូបគោរពប្រតិបត្តិនឹងធ្វើបុណ្យទានតាមប្រពៃណី ។

អត្ថបទទាក់ទង