កាលពីរសៀលថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២ ឯកឧត្តម គីម រិទ្ធី អភិបាលនៃគណៈអភិបាលខេត្តព្រះវិហារ អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំពិនិត្យពិភាក្សា និងស្តាប់បទបង្ហាញលើវឌ្ឍនភាពការងារ និងបញ្ហាប្រឈមរបស់មន្ទីរ អង្គភាពចំនួន២ រួមមានអង្គភាពពន្ធនាគារខេត្ត និងអង្គភាពបេឡាជាតិសន្តិសុខសង្គមសាខាខេត្តព្រះវិហារ នៅសាលប្រជុំសាលាខេត្តព្រះវិហារ ។