នៅព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២ រដ្ឋបាលខេត្តព្រះវិហារ បានរៀបចំពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នូវអគារនិងម៉ាស៊ីនផលិត ខ្យល់អ៊ុកស៊ីសែន នៅក្នុងមន្ទីរពេទ្យបង្អែកខេត្ត១៦មករា ដែលជាអំណោយរបស់ទីភ្នាក់ងារសហរដ្ឋអាមេរិក សម្រាប់ការអភិវឌ្ឍន៏
អន្តរជាតិ(US AID)តាមរយៈអង្គរការ UNICEF ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់លោកជំទាវវេជ្ជបណ្ឌិតឱ វណ្ណឌីន រដ្ឋលេខាធិការ ក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មាធិការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ ក្របខ័ណ្ឌទូទាំងប្រទេស ជាតំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមសាស្ដ្រាចារ្យម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងលោក John Eyres តំណាងឯកអគ្គរដ្ឋទូត
សហរដ្ឋអាមេរិកប្រចាំព្រះរាជាណាចក្រកម្ពុជា នាពេលនេះ។
ឯកឧត្តមអភិបាលខេត្តបានមានប្រសាសន៍ថាក្នុងនាមថ្នាក់ដឹកនាំខេត្ត សូមថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលសហរដ្ឋអាមេរិក និងសប្បុរសជនទាំងអស់ដែលបានជួយឧបត្ថម្ភម៉ាស៊ីនផលិតអ៊ុកស៊ីសែន និងអាគារសម្រាប់ម៉ាស៊ីនផលិតខ្យល់អ៊ុកស៊ីសែនដែលត្រូវដាក់សម្ពោធឲ្យប្រើប្រាស់នាពេលនេះ ។
ឯកឧត្តមអភិបាលខេត្តក៏សំណូមពរឲ្យថ្នាក់ដឹកនាំមន្ទីរសុខាភិបាលត្រូវយកចិត្តទុកដាក់ថែរក្សា នូវសមិទ្ធផលដែលទទួលបាននេះ ធ្វើយ៉ាងណាប្រើប្រាស់ឱ្យមានប្រសិទ្ធភាព បានយូរអង្វែង និងសូមឱ្យលោកគ្រូ អ្នកគ្រូពេទ្យ បន្តប្រកាន់ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈពេទ្យ ឱ្យស័ក្តិសមនឹងគោរមងារ ជាវីរៈកងទ័ព. អាវ ស ដែលមានន័យថា ត្រូវមានចិត្តស្មោះត្រង់ សប្បុរស និងគុណធម៌ជាប់ជានិច្ច។