នៅព្រឹកថ្ងៃទី ៨ ខែកញ្ញាឆ្នាំ ២០២២ ឯកឧត្តមគីមរិទ្ធីអភិបាលនៃគណៈអភិបាលខេត្តបានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មការគ្រប់គ្រងដីរដ្ឋថ្នាក់ខេត្តដោយមានការចូលរួមពីលោកលោកស្រីអភិបាលរងខេត្ត មេបញ្ជាការ កងកម្លាំងទាំងបីប្រធានមន្ទីរអង្គភាពពាក់ព័ន្ធនិងមន្ត្រីជំនាញជាច្រើនរូបនៅសាលាខេត្តព្រះវិហារ ។
មានប្រសាសន៍ក្នុងឱកាសនោះឯកឧត្តមអភិបាលខេត្ត បានស្នើឲ្យអាជ្ញាធរក្រុង ស្រុក ត្រូវគ្រប់គ្រងនិងការពារដីរដ្ឋឲ្យមានប្រសិទ្ធភាពខ្ពស់ ពិសេសមន្ទីរជំនាញត្រូវសហការជាមួយអាជ្ញាធរក្រុង ស្រុក និងអ្នកពាក់ព័ន្ធ ត្រូវពន្លឿនការដោះស្រាយបញ្ហាទំនាស់ដីធ្លីក្នុងភូមិសាស្រ្តខេត្តព្រះវិហារ ប្រកបដោយតម្លាភាពភាពដោយឈរលើគោលការណ៍ច្បាប់និងលិខិតបទដ្ឋាននានា ដើម្បីជាឧត្តមប្រយោជន៍ជាតិ និងប្រជាជន ។