រដ្ឋបាលខេត្តព្រះវិហារ

Preahvihear Administration
ស្វែងរក

ឯកឧត្តម គីម រិទ្ធី “យន្តការគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តដើរតួនាទីស្នូលក្នុងការរៀបចំយុទ្ធសាស្ត្រផែនការបង្ការឆ្លើយតបពីការគម្រាមកំហែងរបស់ភេរវកម្មឬឧបទ្ទេវហេតុនានា”

#រដ្ឋបាលខេត្តព្រះវិហារ ព្រឹកថ្ងៃទី ២៦ ខែសីហាឆ្នាំ ២០២២ ឯកឧត្តមគីម រិទ្ធី អភិបាលនៃគណៈអភិបាលខេត្តព្រះវិហារនិងឯកឧត្តមឈួន ចាន់ថន អនុប្រធានលេខាធិការគណៈកម្មការជាតិប្រឆាំភេរវកម្ម បានអញ្ជើញជាគណៈធិបតីក្នុងវគ្គសិក្ខាសាលាការយល់ដឹងអំពីសៀវភៅផែនការជាតិប្រឆាំងភេរវកម្មដោយមានការចូលរួមពីលោក លោកស្រីអភិបាលរងខេត្ត នាយករដ្ឋបាលសាលាខេត្ត នាយកទីចាត់ការ ប្រធានអង្គភាពចំណុះរចនាសម្ព័ន្ធសាលាខេត្តមេបញ្ជាការកងកម្លាំងទាំងបី ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត អភិបាលក្រុងស្រុកសាលប្រជុំសាលាខេត្តព្រះវិហារ។

ថ្លែងក្នុងពិធីបើកវគ្គសិក្ខាសាលាឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តបានថ្លៃងអំណរគុណ និងស្វាគមន៍និងកក់ក្តៅចំពោះលេខាធិការដ្ឋានគណៈកម្មការជាតិប្រឆាំងភេរវកម្មដែលបានរៀបចំវគ្គសិក្ខាសាលានេះឡើង ក្នុងគោលបំណងដើម្បីស្វែងយល់ដឹងការលើកកម្ពស់និតិវិធីសម្របសម្រួលការងារនិងការបង្កើនប្រសិទ្ធភាពនៃការចូលរួមដោះស្រាយអ្នកភេរវកម្មថែរក្សាសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ ។ បន្ថែមពីនោះក្នុងពិធីបិទវគ្គសិក្ខាសាលា ឯកឧត្តមគីម រិទ្ធីអភិបាលខេត្ត បញ្ជាក់បន្ថែមថាក្រោមការដឹកនាំដ៏ពិនប្រសប់របស់សម្ដេចនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាទទួលបាននូវសន្តិភាពបរិបូណ៍ស្ថិរភាពនយោបាយសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ និងការអភិវឌ្ឍគ្រប់វិស័យ។ ទន្ទឹមនឹងនេះរដ្ឋបាលខេត្តមានយន្តការគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តដើរតួនាទីស្នូលក្នុងការរៀបចំយុទ្ធសាស្ត្រផែនការដើម្បីបង្ការឆ្លើយតបនឹងស្ដារឡើងវិញពីការគម្រាមកំហែងរបស់ភេរវកម្មឬឧបទ្ទេវហេតុនានានដែលបង្កឡើងដោយពួកអមិត្តដែលទាមទារឱ្យយើងចេះព្យាករណ៍និងវាយតម្លៃអោយបានច្បាស់ចំពោះហេតុការណ៍នេះបានកើតឡើងជាយថាហេតុ។ រីឯគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងស្រុកឃុំសង្កាត់អនុវត្តការងារដោយផ្អែកទៅលើគោលនយោបាយភូមិឃុំមានសុវត្ថិភាព។

អត្ថបទទាក់ទង