នៅពេលព្រឹកថ្ងៃទី ២២ ខែសីហាឆ្នាំ ២០២២ ឯកឧត្តមគីមរិទ្ធីអភិបាលនៃគណៈអភិបាលខេត្តព្រះវិហារនិងជាប្រធានគណៈបញ្ជាការឯកភាពខេត្តបានអញ្ជើញដឹកនាំបញ្ជានៅទីតាំងផលប៉ះពាល់ជាក់ស្តែងជាមួយកងកម្លាំងអន្តរាគមន៍សង្គ្រោះ ដោយបានចុះត្រួតពិនិត្យស្ថានភាពលិចលង់ពីជំនន់ទឹកភ្លៀងដែលស្រកពីឃុំស្រអែម ទៅជន់ឡើងខ្លាំងនៅចំណុចប្រាសាទ១០ ភូមិស្រអែមត្បូង ឃុំកន្ទួត ស្រុកជាំក្សាន្ត ដោយមានការចូលរួមពីឯកឧត្តម ស្រី ឌឹក មេបញ្ជាកការកងពលធំអន្តរាគមន៍លេខ៣ មេបញ្ជាការកងរាជអាវុធហត្ថខេត្តនិងកម្លាំងអន្តរាគមន៍ជាច្រើននាក់ផងដែរ។
ក្នុងនោះក៏បានចល័តប្រជាពលរដ្ឋទៅកាន់ទីទួលសុវត្ថិភាពដែលមានកម្ពស់៣ម៉ែត្រពីទឹកសរុប៦៩គ្រួសារ ស្នើនឹង២៩៦នាក់ ស្រី១៥៤នាក់ និងបានជម្លៀសប្រជាពលរដ្ឋចំនួន១១គ្រួសារ ស្នើនឹង៥២នាក់ ស្រី១១នាក់ ។