នៅព្រឹកថ្ងៃទី ២០ ខែសីហាឆ្នាំ ២០២២ ឯកឧត្តមគីម រិទ្ធី អភិបាលនៃគណៈអភិបាលខេត្តព្រះវិហារបានអញ្ជើញចុះសួរសុខទុក្ខនិងសំណេះសំណាលជាមួយកងកម្លាំងនគរបាលខេត្តព្រះវិហារដោយមានការចូលរួមពីអភិបាលរងខេត្តមេបញ្ជាការកងកំលាំងទាំងបី ព្រះរាជអាជ្ញាអមសាលាដំបូង ប្រធានសាលាដំបូងខេត្ត ប្រធានមន្ទីរអង្គភាពជុំវិញខេត្តនិងកម្លាំងនគរបាលនេះស្នងការដ្ឋាននគរបាលខេត្តជាច្រើនរូប។
មានមានប្រសាសន៍ក្នុងឱកាសនោះឯកឧត្តមបានពាំនាំនូវអនុសាសន៍ផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ប្រមុខរាជរដ្ឋាភិបាលដែលមានសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានិងសម្ដេចគតិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែន ដែលជានិច្ចកាលលោកទាំងទ្វេរតែងតែគិតគូពីរសុខទុក្ខរបស់កងកម្លាំង។
ក្នុងឱកាសនោះដែរឯកឧត្តមអភិបាលក្រើនរំលឹកដល់កម្លាំងនគរបាលខេត្តត្រូវមានវិន័យរបស់ខ្លួនខិតខំបន្តយ៉ាងអង់អាចក្លាហានជាមួយគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តនិងសមត្ថកិច្ចពាក់ព័ន្ធដើម្បីធ្វើយ៉ាងណាអោយការអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាពទាំង ៧ចំណុច របស់រាជរដ្ឋាភិបាលដែលអនុវត្តអស់រយៈពេលជាង១០ ឆ្នាំកន្លងមកឱ្យទទួលបានជោគជ័យ។បន្ថែមពីនោះទៀតឯកឧត្តមអភិបាលខេត្តក៏បានណែនាំទៅដល់កងកម្លាំងនៃស្នងការដ្ឋាននគរបាលខេត្ត ត្រូវលើកកម្ពស់សមត្ថភាពនិងបំពាក់បំប៉នកំលាំងទាំងស្មារតីសរសេរអារម្មណ៍ ចាត់វិធានការប្រកបដោយប្រសិទ្ធភាពក្នុងការថែរក្សាសន្តិសុខជាតិសន្តិសុខផ្ទៃក្នុងដែលជាបុព្វបទដ៏សំខាន់បម្រើឱ្យការអភិវឌ្ឍលើគ្រប់វិស័យនិងការចូលរួមបង្ការទប់ស្កាត់មិនឲ្យមានអំពើភេរវកម្មការពារសុវត្ថិភាពថ្នាក់ដឹកនាំរាជរដ្ឋាភិបាលនឹងបន្តខិតខំបង្រ្កាបឱ្យបានម៉ឺងម៉ាត់នូវបទល្មើសគ្រប់ប្រភេទដែលបង្កអសន្តិសុខនិងសណ្ដាប់ធ្នាប់នៅមូលដ្ឋាន។
ឯកឧត្តមអភិបាលខេត្តក្នុងនាមប្រធានគណៈបញ្ជាការឯកភាពខេត្តបានផ្ដល់នូវអនុសាសន៍មួយចំនួនជាគន្លឹះដ៏សំខាន់ៗដើម្បីធានានូវសន្តិសុខសណ្តាប់ធ្នាប់និងសុវត្ថិភាពសង្គមបង្កលក្ខណៈអំណោយផលដល់ការអភិវឌ្ឍលើគ្រប់វិស័យ បន្តចូលរួមអនុវត្តឲ្យសម្រេចបាននូវកម្មវិធីនយោបាយនិងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ និតិកាលទី៦ រដ្ឋសភា កងកម្លាំងនគរបាលទូទាំងខេត្តទាំងអស់ ត្រូវប្រកាន់ជំហរយ៉ាងប្ដូរផ្ដាច់និងប្ដេជ្ញាផ្សព្វផ្សាយអប់រំដល់ប្រជាពលរដ្ឋលោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ព្រមទាំងកងកម្លាំងរបស់ខ្លួនមិនឲ្យចូលរួមធ្វើបាតុកម្មតាមការញ៉ស់ញ៉ង់របស់ពួកអមិត្តក្នុងនិងក្រៅប្រទេសតាមគ្រប់រូបភាព ពិសេសត្រូវប្ដេជ្ញាប្រើប្រាស់កម្លាំងគ្រប់រូបភាពដើម្បីទប់ស្កាត់និងអន្តរាគមន៍នៅហេតុការណ៍ផ្សេងៗឡើងជាយថាហេតុទោះបីជាស្ថានការណ៍បែបណាក៏ដោយកងកម្លាំងទាំងមូលត្រូវហ៊ានពលីកម្មដើម្បីការពាររាជរដ្ឋាភិបាលស្របច្បាប់ជូនសម្តេចនាយករដ្ឋមន្ត្រីជាប្រមុខ និងជាតិមាតុភូមិឱ្យមានសណ្តាប់ធ្នាប់ល្អ ប្ដេជ្ញាគោរពនិងអនុវត្តបទបញ្ជារបស់សម្តេចតេជោនាយករដ្ឋមន្រ្តីហ៊ុនសែន សម្ដេចក្រឡាហោមសខេង ឯកឧត្តមនាយឧត្តមសេនីយ៍នេតសាវឿននិងគោលការណ៍លិខិតបទដ្ឋានគតិយុត្តនានាប្រកបដោយជោគជ័យ។
ជាមួយគ្នានេះឯកឧត្តមក៏បានគូសបញ្ជាក់បន្ថែមអំពីផ្តល់ប្រយោជន៍ដ៏មានសារៈសំខាន់នៃអាងទឹករក្សាដល់ប្រជាពលរដ្ឋក្នុងខេត្តព្រះវិហារទាំងមូល។បន្ថែមពីនោះឯកឧត្តមក៏ស្នើសំណូមពរដល់ព្យាបាលរដ្ឋប្រជាសហគមន៍ក្នុងខេត្តព្រះវិហារទាំងមូលសូមផ្លាស់ប្ដូរពីការប្រកបរបកាប់ព្រៃឈើ និងធនធានធម្មជាតិ មកប្រកបរបចិញ្ចឹមសត្វគោក្របីមាន់ទាសម្រាប់ទ្រទ្រង់ជីវភាពរបស់បងប្អូនប្រជាពលរដ្ឋប្រចាំថ្ងៃ ។
សូមបញ្ជាក់ផងដែរថាក្នុងឱកាសនោះឯកឧត្តមបាននាំយកនូវថតការជូនដល់កងកម្លាំងនិងស្នងការនគរបាលខេត្តក្នុងនោះអង្គភាពនៃស្នងការដ្ឋាននគរបាលខេត្តជូនថវិកាចំនួន ១០ លានរៀលភេសជ្ជៈចំនួន១០០កេស និងកងកម្លាំងនគរបាលចំនួន២៥០ នាក់ក្នុងម្នាក់ទទួលបានថវិកា 40000រៀលផងដែរ។