រដ្ឋបាលខេត្តព្រះវិហារ

Preahvihear Administration
ស្វែងរក

ឯកឧត្តម គីម រិទ្ធី អញ្ជើញជាអធិបតីក្នុងវគ្គបណ្ដុះបណ្ដាលស្ដីពីច្បាប់តំបន់ការពារធម្មជាតិ នីតិវិធីចងក្រងសំណុំរឿង និងតួនាទីភារកិច្ច របស់មន្រ្តីនគរបាលយុត្តិធម៌

ឯកឧត្តមគីមរិទ្ធីអភិបាលនៃគណៈអភិបាលខេត្តព្រះវិហារបានអញ្ជើញជាអធិបតីក្នុងវគ្គបណ្ដុះបណ្ដាលស្ដីពីច្បាប់តំបន់ការពារធម្មជាតិ នីតិវិធីចងក្រងសំណុំរឿង និងតួនាទីភារកិច្ច របស់មន្រ្តីនគរបាលយុត្តិធម៌ ជូនដល់មន្ត្រីនគរបាលយុត្តិធម៌ ដោយបានសហការរវាងមន្ទីរបរិស្ថាននិង អង្គការសមាគមអភិរក្សសត្វព្រៃ(WCS)ដោយមានការ ឯកឧត្តម កែន សេរីរដ្ឋា អគ្គនាយកនៃអគ្គនាយកដ្ឋានចំណេះដឹង និងព័ត៌មានបរិស្ថាន និងជាប្រធានអង្គការសមាគមអភិរក្សសត្វព្រៃ (WCS) ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តព្រះវិហារ ព្រមទាំងមានការចូលរួមពី លោកប្រធាន អនុប្រធានមន្ទីរ លោកប្រធាន អនុប្រធានការិយាល័យជំនាញចំណុះមន្ទីរ មន្រ្តីនគរបាលយុត្តិធម៌ និងមន្រ្តីអង្គការសមាគមអភិរក្សសត្វព្រៃ (WCS) សរុបចំនួន ៤០នាក់ នៅមន្ទីរបរិស្ថានខេត្តព្រះវិហារ នាថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២។

អត្ថបទទាក់ទង