រដ្ឋបាលខេត្តព្រះវិហារ

Preahvihear Administration
ស្វែងរក

ឯកឧត្តម គីម រិទ្ធី ស្នើឲ្យកងកំលាំងត្រៀមជួយសង្គ្រោះ គ្រោះមហន្តរាយ បងប្អូនប្រជាពលរដ្ឋ

នៅរសៀលថ្ងៃទី១០ ខែសីហា ឆ្នាំ២០២២នេះឯកឧត្តម គីម រិទ្ធី បានជួបសំណេះសំណាលនិងសួរសុខទុកដល់នាយ និងពលទាហ៊ានតំបន់ប្រត្តិបត្តិការសឹករងខេត្ត និងកងរាជអាវុធហត្ថខេត្តព្រះវិហារ ដោយមានការចូលរួមពីថ្នាក់ដឹកនាំមន្ទីជុំវិញខេត្តបានអញ្ជើញចូលរួមផងដែរ ។
ឯកឧត្តម គីម រិទ្ធី អភិបាល នៃគណៈអភិបាលខេត្តព្រះវិហារ និងជាប្រធានគណៈបញ្ហាការឯកភាពខេត្តព្រះវិហារបានមានប្រសាសន៍ថា យើងទាំងអស់គ្នា ក៏ដូចជាកងកំលាំងប្រដាប់អាវុធត្រូវ
-អរគុណនយោបាយឈ្នះ ឈ្នះ!
-ដឹងគុណស្ថាបនិកមគ្គុទេសក៏ឯក និងប្រតិបត្តិករនយោបាយឈ្នះ ឈ្នះ ដែលនាំមកនូវសន្តិភាព ។និងត្រូវពង្រឹងការពារសភាពការណ៍សន្តិសុខ សណ្តាប់ធ្នាប់សង្គមឲមានលក្ខណៈល្អប្រសើរ និងក្ដាប់មូលដ្ឋានឲបានច្បាស់ចាស់ ។សូមឲ្យកងកំលាំងប្រដាប់អាវុធ ទាំងកងកំលាំងទាំងពីរខាងលើត្រូវចូលរួមអនុវត្តតាមបទបញ្ជារបស់ថ្នាក់ដឹកនាំដែលបានដាក់ជូន ។ហើយត្រូវបង្កើនភាពសហការរវៀងគ្នានិងគ្នាឲបានល្អប្រសើរ ជាវៀងបង្កើតសត្រូវ ។

នាឪកាសនោះដែរ ឯកឧត្តមបានឲ្យកងកំលាំង ត្រៀមកំលាំងក្នុងការការពារសង្គ្រោះ គ្រោះមន្តរាយ ត្រូវត្រៀមសម្ភារៈ ទូកកាណូត អាវពោង ស្បៀង និងរកទីតួលសុវត្ថិភាព សម្រាប់សង្គ្រោះបងប្អូនប្រជាពលរដ្ឋរងគ្រោះដោយសារទឹកជំនន់ ។
ក្នុងឪកាសនោះដែលឯឧត្តមអភិបាលខេត្តបានឧបត្ថមថវិការ ១០លានរៀល ជូនទីបញ្ជាការដ្ឋានអាវុធហត្ថខេត្តព្រះវិហារ និងផ្ដល់ជូនដល់នាយនិងពលទាហ៊ានដែលចូលរួមចំនួន១១១នាក់ ក្នុងម្នាក់ៗទទួលបានថវិការ ៤ម៉ឺនរៀល និងថែមជូនស្រារបៀរចំនួន១០០កេះបន្ថែម៕

អត្ថបទទាក់ទង