រដ្ឋបាលខេត្តព្រះវិហារ

Preahvihear Administration
ស្វែងរក

អភិបាលខេត្តព្រះវិហារ: ពលរដ្ឋដែលបានទទួលវ៉ាក់សាំងដូសទី១នៅរាជធានី ខេត្តដទៃអាចមកចាក់វ៉ាក់សាំងកូវីដដូសទីនៅមន្ទីរពេទ្យឬគ្រប់មណ្ឌលសុខភាព

ឯកឧត្តម ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ បានចេញសេចក្តីជូនដំណឹងដល់សាធារជន ប្រជាពលរដ្ឋ ព្រះសង្ឃ ដែលបានទទួលការចាក់វ៉ាក់សាំងកូវីដ១៩ ដូសទី១ នៅរាជធានីភ្នំពេញ ឬតាមបណ្តាខេត្តផ្សេងៗស្របពេលមានការបិទរាំងខ្ទបមិនឲ្យធ្វើដំណើរ អាចអញ្ជើញមកទទួលការចាក់វ៉ាក់សាំងកូវីដ១៩ដូសទី២ (Sinovac) នៅតាមមន្ទីរបង្អែកខេត្ត ស្រុក និងមណ្ឌលសុខភាពនានាតាមបណ្តាស្រុក ចាប់ពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១ ដោយត្រូវកាន់មកជាមួយប័ណ្ណចាក់វ៉ាក់សាំងកូវីដ១៩ អត្តសញ្ញាណបណ្ណ ឬឆាយាសម្រាប់ព្រះសង្ឃ សម្រាប់បង្ហាញដល់មន្រ្តីចាក់វ៉ាក់សាំងកូវីដ១៩ ។

អត្ថបទទាក់ទង