នាព្រឹកថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២១ ឯកឧត្តមប្រាក់ សុវណ្ណ អភិបាលខេត្ត និងឯកឧត្តមឡុង សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្ត អញ្ជើញនាំយកសម្ភារទេយ្យទាន ទេយ្យវត្ថុប្រគេនព្រះសង្ឃគង់នៅវត្តពោធិព្រឹក្សហៅវត្តគោកបេង ក្រុងព្រះវិហារ ខេត្តព្រះវិហារ ដោយមានការចូលរួមពីមេបញ្ជាការកងកម្លាំងទាំងបីក្នុងខេត្ត ប្រធានមន្ទីរអង្គភាពពាក់ព័ន្ធខេត្ត ។
សម្ភារដែលប្រគេននាឱកាសនោះរួមមាន អង្ក៦៥០គីឡូក្រាម មី២២កេស ទឹកត្រី១២យួរ ទឹកស៊ីវ១៥យួរ ទឹកក្រូវ២០កេស ទឹកបរិសុទ្ធ១៩កេស ស្ករស ប៊ីចេង ត្រីខ ផ្លែឈើ២កេស នំបញ្ចុក៦០គីឡូក្រាម នំប័ង សាច់គោសាច់ជ្រូក ម៉ាស៥០ដុំ អាល់កុល១០លីត្រ និងថវិកា ៤,៦០០,០០០រៀល