រដ្ឋបាលខេត្តព្រះវិហារ ឯកឧត្តម ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ ចេញសេចក្តីសម្រេច លេខ០២១/២១ ស.ស.រ ចុះថ្ងៃទី ១៥ ខែ មេសា ឆ្នាំ២០២១ ស្តីពីការ ពិន័យអន្តរការណ៍ចំពោះបុគ្គលដែលមិនគោរពវិធានការរដ្ឋបាល ក្នុងការទប់ស្កាត់ការឆ្លងរាលដាល នៃជំងីកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត ក្នុងភូមិសាស្ត្រខេត្តព្រះវិហារ។
សូមគោរពជូនជ្រាបជាព័ត៌មាន ជូនដល់បងប្អូនប្រជាពលរដ្ឋនៅទូទាំងខេត្តព្រះវិហារ និងអ្នកពាក់ព័ន្ធ អាជ្ញាធរមានសមត្ថកិច្ចត្រូវអនុវត្តនូវសេចក្តីសម្រេចរបស់រដ្ឋបាលខេត្ត អោយមានប្រសិទ្ធភាពចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ។
សូមគោរពអរគុណ🙏🙏🙏