រដ្ឋបាលខេត្តព្រះវិហារ

Preahvihear Administration
ស្វែងរក

អំណោយរបស់ឯកឧត្តមមាស សុភា និងឯកឧត្តមសួសយ៉ារ៉ា ប្រគល់ជូនដល់រដ្ឋបាលក្រុង ស្រុកទាំង០៨ទូទាំងខេត្តព្រះវិហារ

នារសៀលថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២១ ឯកឧត្តម ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ ឯកឧត្តម ឡុង សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្តព្រះវិហារ អញ្ជើញជាអធិបតីក្នុងពិធីប្រគល់នូវសម្ភារចំនួន១៤០០កញ្ចប់ដែលរួមមាន ទឹកក្រូច និងឃីតសុវត្ថិភាព ជាអំណោយឧបត្ថម្ភដ៏ថ្លៃថ្លារបស់ឯកឧត្តមទេសរដ្ឋមន្ត្រី មាស សុភា និងឯកឧត្តម សួស យ៉ារ៉ា ប្រគល់ជូនជាការលើកទឹកចិត្តដល់គណៈអភិបាល ក្រុមប្រឹក្សា ខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ ស្មៀនឃុំ ស្មៀនសង្កាត់និងលោកមេភូមិគ្រប់ភូមិទូទាំងខេត្តព្រះវិហារ ។

នាឱកាសនោះឯកឧត្តមអភិបាលខេត្តបានពាំនាំនូវការយកចិត្តទុកដាក់ពីសំណាក់ឯកឧត្តមមាស សុភា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្តព្រះវិហារ និងឯកឧត្តម សួស យ៉ារ៉ា អ្នកតំណាងរាស្រ្តមណ្ឌខេត្តព្រះវិហារ ថ្វីត្បិតមិនបានអញ្ជើញប្រគល់ជូនផ្ទាល់ ប៉ុន្តែឯកឧត្តមប្រធាន និងឯកឧត្តមអ្នកតំណាងរាស្រ្ត បានផ្តាំផ្ញើរសាកសួរសុខទុក្ខ និងបាននាំយកនូវសម្ភារចែកជូននាពេលនេះ។ហើយឯកឧត្តមអភិបាលខេត្ត ណែនាំដល់អភិបាលក្រុងស្រុក ត្រូវបន្តខិតខំពង្រឹងការតាមដានត្រួតពិនិត្យ លើការចរាចរណ៍តាមបណ្តាព្រំប្រទល់ជាប់ខេត្តនានា ពង្រឹងការយាមប្រចាំការឲ្យម៉ត់ចត់ ម៉ឹងមាត់តាមសេចក្តីសម្រេចលេខ៤៤ចុះថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២១ របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងន័យរួមគ្នាទប់ស្កាត់ការរីករាលដាលជំងឺកូវិដ១៩ ជាពិសេសនាឱកាសពិធីបុណ្យចូលឆ្នាំខាងមុខនេះ ។បន្ថែមពីនេះឯកឧត្តមអភិបាល បានបញ្ជាឲ្យប្រធានគណៈបញ្ជាការឯកភាពក្រុង ស្រុក ត្រូវចុះបង្ក្រាប ការជួបជុំគ្នា ការរៀបចំពិធីជួបជុំនានាផងដែរ។

សូមបញ្ជាក់ថា សម្ភារទទួលបានក្នុងម្នាក់ៗទទួលបានទឹកក្រូច១កេសនិងឃីតសុវត្ថិភាពការពារជំងឺកូវីដ.១៩ចំនួន១កញ្ចប់ផងដែរ។

អត្ថបទទាក់ទង