រដ្ឋបាលខេត្តព្រះវិហារ

Preahvihear Administration
ស្វែងរក

អភិបាលខេត្តព្រះវិហារ អញ្ជើញបិទវគ្គហ្វឹកហ្វឺនមុខវិជ្ជាយោធាច្បាប់ និងជំនាញវិជ្ជាជីវ: អាវុធហត្ថ ដល់នាយ នាយរង កងរាជអាវុធហត្ថខេត្តព្រះវិហារ ឆមាសទី១ ឆ្នាំ២០២១

នាព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០២១  ឯកឧត្តមប្រាក់ សុវណ្ណ អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការ ឯកភាពរដ្ឋបាលខេត្តព្រះវិហារ អញ្ជើញជាអធិបតីភាព ក្នុងពិធីបិទវគ្គហ្វឹកហ្វឺនមុខវិជ្ជាយោធាច្បាប់ និងជំនាញវិជ្ជាជីវ: អាវុធហត្ថ ដល់នាយ នាយរង កងរាជអាវុធហត្ថខេត្តព្រះវិហារ ឆមាសទី១ ឆ្នាំ២០២១  ដោយមានការចូលរួមពីអភិបាលរងខេត្ត មេបញ្ជាការកងកម្លាំងទាំងបី ក្នុងខេត្ត ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត អភិបាលក្រុងព្រះវិហារ និងកងកម្លាំងកងរាជអាវុធហត្ថខេត្តជាច្រើនរូបនៅទីបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តព្រះវិហារ។

មានប្រសាសន៍ក្នុងឱកាសឯកឧត្តម អភិបាល ខេត្ត​ផ្តាំផ្ញើរនិងសាកសួរសុខទុក្ខពីសំណាកសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ដែលជានិច្ចជាកាលសម្តេចទាំងទ្វេរតែងតែងតែគិតគូរយកចិត្តទុកដាក់បំផុតដល់កងកម្លាំងរបស់យើង តាមរយះការផ្គត់ផ្គង់សម្ភារៈជាតម្រូវការផ្សេងៗ​សាងសង់លំនៅដ្ឋាន និងផ្តល់ដីសម្បទានសម្រាប់បង្កបង្កើនផល ជាច្រើននាពេលកន្លងមក ។ឯកឧត្តម​អភិបាល​បានថ្លែងការកោតសសើរនិងវាយតម្លៃខ្ពស់ពីការខិតខំបំពេញភារកិច្ច របស់កងរាជអាវុធហត្ថខេត្តក្នុងការបង្រ្កាបបទល្មើសនានាប្រកប ដោយប្រសិទ្ធភាពខ្ពស់ បន្ថែមពីនេះទៀត ក្រោមការដឹកនាំរបស់ឯកឧត្តមនាយឧត្តមសេនីយ៍ សៅ​សុខា​ តែងតែបន្តយកចិត្តទុកដាក់ខ្ពស់លើការងារហ្វឹកហ្វឺននេះ សំដៅធានាឲ្យកងកម្លាំងយើងមានសមត្ថភាពគ្រប់គ្រាន់ក្នុងការអនុវត្តកាព្វកិច្ចទទួលបានជោគជ័យជូនជាតិមាតុភូមិ។

មុននឹងបញ្ចប់ឯកឧត្តមអំពាវនាវដល់កងកម្លាំងត្រូវកាពារឧ្យបាននូវសុខសន្តិភាព​ដែលមិនអាចកាត់ថ្លៃបាន​ទោះជាតម្លៃណាក៏ដោយ ការពារព្រះមហាក្ស ការពាររាជរដ្ឋាភិបាល​ស្របច្បាប់​ ដែលបានដឹកនាំកម្ពុជាទទួលបាននូវសុខសន្តិភាព ការអភិវឌ្ឍរុងរឿងតកូនចៅគ្រប់ជំនាន់តរៀងទៅ​លើសពីនេះទៀតក្នុងនាមកងកម្លាំងត្រូវគោរពវិន័យ សាមគ្គីភាពផ្ទៃក្នុង គោរពបទបញ្ជាថ្នាក់លើ មានមនសិការជាតិ មានសីលធម៌ គុណធម៌ល្អ ជាពិសេសគោរពអនុវត្តនូវអភិក្រមទាំង៥ឲ្យខ្ជាប់ខ្ជួន គឺឆ្លុះកញ្ចក់ ងូតទឹក​ដុសក្អែល​ ព្យាបាល​និងវះកាត់

ក្នុងឱកាសនោះឯកឧត្តម​អភិបាលខេត្តបាននាំយកនូវសម្ភារមួយចំនួនរួមមានទឹកសុទ្ធ២០កេស ភេសជ្ជះ​២០កេស និងថវិកា២លានរៀលជូនកងកម្លាំហ្វឹកហ្វឺនផងដែរ។

អត្ថបទទាក់ទង