រដ្ឋបាលខេត្តព្រះវិហារ

Preahvihear Administration
ស្វែងរក

អភិបាលខេត្តព្រះវិហារអញ្ជើញចុះពិនិត្យនិងសួរសុខទុក្ខប្រជាពលរដ្ឋ និងមន្រ្តីប្រចាំការមណ្ឌលចត្តាឡីស័កស្រុកជាំក្សាន្ត និងក្រុងព្រះវិហារ

នៅព្រឹកថ្ងៃទី២ ខែ មករា ឆ្នាំ២០២១ នេះឯកឧត្តម ប្រាក់ សុវណ្ណ អភិ បាលនៃគណៈអភិ បាលខេត្តព្រះវិហារ និងជាប្រធានគណៈកម្មការប្រយុទ្ធនិង កូវីដ១៩ ខេត្តព្រះវិហាត រួមជាមួយក្រុមការងារបានចុះពិនិត្យ និងសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋ និងមន្រ្តីប្រចាំការ នៅមណ្ឌលចក្តាឡីស័ក ស្រុកជាំក្សាន្ត និងមណ្ឌលចក្តាឡីស័ក ក្រុងព្រះវិហារ និងបានបន្តចុះពិនិត្យការរៀបចំសោភ័ណ្ឌភាព និងសណ្តាប់ធ្នាប់នៅរង្វង់មូលស្រអែម ស្រុកជាំក្សាន្តផងដែរ។

ក្នងឱកាសនោះដែរឯកឧត្តម បានផ្តាំផ្ញើដល់មន្ត្រីប្រចាំការ ត្រូវយកចិត្តទុកដាក់ក្នុងបំពេញការ និងអជ្ញាធរស្រុកត្រូវខិតខំប្រមូលព័ត៌មានពាក់ពន្ធនិងប្អូនប្រជាពលរដ្ឋដែលត្រឡប់មកពីក្រៅប្រទេស ធ្វើយ៉ាងណាណែនាំផ្សព្វផ្សាយអោយពួកគាត់មកសម្រាក ធ្វើចក្តាឡីស័កនៅមណ្ឌលអោយបានត្រឹមត្រូវ និងទាន់ពេលវេលា។ ក្នុងនោះដែរឯកឧត្តម ក៏បានផ្តាំផ្ញើអោយបងប្អូនប្រជាពលរដ្ឋ ដែលត្រឡប់មកពីក្រៅប្រទេសត្រូវចូលរួមអនុវត្តដោយធ្វើចក្តាឡីស័ករយៈពេល១៤ ថ្ងៃ តាមវិធាន ការការពាររបស់ក្រសួងសុខាភិបាល ក្នុងការចូល រួមទប់ស្កាត់ការរីករាលកូវីដ-១៩ ហើយត្រូវមាន ការជឿជាក់លើក្រុមគ្រូពេទ្យ និងអជ្ញាធរក្រុង ស្រុក និងខេត្ត ក្នុងការពារសុវត្ថិភាព និងសុខភាពរបស់បងប្អូន។

សម្ភារផ្តល់ជូនក្នុងមួយមណ្ឌលរួមមាន៖បងប្អូនដែកសម្រាកនៅមណ្ឌលចក្តាឡីស័កទាំងពីរមណ្ឌល ចំនួន ៨ នាក់(មណ្ឌលជាំក្សាន្ត៥ នាក់ ផ្ទះសំណាក់គ្រូ ក្នុងក្រុងព្រះវិហារ៣ នាក់) ក្នុងម្នាក់ ទឹកសុទ្ធ១ កេស មី១កេស សារុង១ ជែល ១ដប និងថវិកាចំនួន ៣០,០០០ រៀល ។
-ផ្តល់ជូនមន្រ្តីប្រចាំការនៅមណ្ឌលចក្តាឡីស័ក ២៣នាក់ (ស្រុកជាំក្សាន្ត១០ នាក់ និងមណ្ឌលចក្តាឡីស័កនៅផ្ទះសំណាក់គ្រូ ក្រុងព្រះវិហារ ចំនួន១៣) ក្នុងម្នាក់ៗថវិកា ៣០,០០០ សារុង១ និងម៉ាសទុកប្រើប្រាស់នៅមណ្ឌលចំនួន៣ប្រអប់
-ផ្តល់ជូននគរបាលការពារទាំងបីទីតាំងចំនួន២០ នាក់ ក្នុងម្នាក់ៗ ចំនួន២០,០០០រៀល។

អត្ថបទទាក់ទង