ដើម្បីអនុវត្តឲ្យបានម៉ឹងម៉ាត់តាមការណែនាំរបស់រាជរដ្ឋាភិបាល ក្រសួងសុខាភិបាល និងក្រសួងទេសចរណ៍ ក្នុងការចូលរួមទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ឲ្យមានប្រសិទ្ធភាព ចៀសវាងការចម្លងចូលសហគមន៍ រដ្ឋបាលខេត្ត សូមជូនដំណឹងដល់ លោក លោកស្រី ម្ចាស់អាជីវកម្ម KTV ក្លឹបកម្សាន្ត ឌីស្កូតែក និងបៀរហ្កាឌិនទាំងអស់ក្នុុងខេត្តព្រះវិហារ ត្រូវបន្តបិទសកម្មភាពអាជីវកម្មរបស់ខ្លួនជាបណ្តោះអាសន្នរហូតដល់ការជូនដំណឹងថ្មី ។