រដ្ឋបាលខេត្តព្រះវិហារ សូមជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅតាមដងស្ទឹងសែន និងមាត់ទន្លេមេគង និងតំបន់ងាយរងគ្រោះដោយសារទឹកជំនន់មេត្តាជ្រាបថា ព្យូះទី១៧ ឈ្មោះ សូ ឌែល បានធ្វើដំណើរចូលមកប៉ែកខាងត្បូងប្រទេសវៀតណាម ដែលធ្វើឲ្យមាភ្លៀងធ្លាក់ពីមធ្យមទៅច្រើន ហើយស្ថានភាពនេះបានធ្វើឲ្យជំនន់ទឹកហក់ឡើងខ្ពស់ ជាក់ស្តែងនៅខេត្តព្រះវិហារ កម្រិតកម្ពស់ទឹកស្ទឹងសែននៅខេត្តព្រះវិហារ ឡើងដល់១១.៥៨ ម៉ែត្រ លើកម្រិតប្រកាសអាសន្ន១១.៥០ម៉ែត្រ លើស០.៨៨ម៉ែត្រ ។ ដើម្បីធានាសុវត្ថិភាព និងបង្ការគ្រោះមហន្តរាយជាយថាហេតុ សូមបងប្អូនប្រជាពលរដ្ឋក្នុងខេត្ត មេត្តាប្រុងប្រយ័ត្នខ្ពស់ និងស្វែងរកទីទួលសុវត្ថិភាពដែលនៅជិត និងសូមរាយការណ៍ឲ្យបានឆាប់មកអាជ្ញាធរភូមិ ឃុំ សង្កាត់ ស្រុក ខេត្ត ជាបន្ទាន់ ក្នុងករណីជួបនឹងគ្រោះទឹកជំនន់នេះ ដើម្បីអាជ្ញាធរមានលទ្ធភាពចាត់វិធានការដោះស្រាយ ការពារ និងសង្គ្រោះបានទាន់ពេលវេលា ។