រដ្ឋបាលខេត្តព្រះវិហារ

Preahvihear Administration
ស្វែងរក

រដ្ឋបាលខេត្តព្រះវិហារ សូមជូនដំណឹងដល់ប្រជាពលរដ្ឋ មេត្តាប្រុងប្រយ័ត្នគ្រោះទឹកជំនន់ ពិសេសរស់នៅតាមមាត់ស្ទឹងសែន និងមាត់ទន្លេរមេគង្គ

រដ្ឋបាលខេត្តព្រះវិហារ សូមជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅតាមដងស្ទឹងសសែន និងមាត់ទន្លេមេគង និងតំបន់ងាយរងគ្រោះដោយសារទឹកជំនន់មេត្តាជ្រាបថា ព្យូះទី១៥ឈ្មោះលី ហ្វាន បាននឹងកំពុងមានឥទ្ធិពលមកលើតំបន់ប៉ាកសេ ប្រទេសឡាវ ដែលធ្វើឲ្យមាភ្លៀងធ្លាក់ពីមធ្យមទៅច្រើន ហើយស្ថានភាពនេះនឹងធ្វើទឹកទន្លេតតាមបណ្តាខេត្តមួយចំនួនហក់ឡើង ដោយឡែកទឹកស្ទឹងសែនបន្តហក់ឡើងជាបន្តបន្ទាប់ផងដែរ។ ដើម្បីធានាសុវត្ថិភាព និងបង្ការគ្រោះមហន្តរាយជាយថាហេតុ សូមបងប្អូនប្រជាពលរដ្ឋក្នុងខេត្ត មេត្តាប្រុងប្រយ័ត្នខ្ពស់ និងស្វែងរកទីទួលសុវត្ថិភាពដែលនៅជិត និងសូមរាយការណ៍ឲ្យបានឆាប់មកអាជ្ញាធរភូមិ ឃុំ សង្កាត់ ស្រុក ខេត្ត ជាបន្ទាន់ ក្នុងករណីជួបនឹងគ្រោះទឹកជំនន់នេះ ដើម្បីអាជ្ញាធរមានលទ្ធភាពចាត់វិធានការដោះស្រាយ ការពារ និងសង្គ្រោះបានទាន់ពេលវេលា ។

អត្ថបទទាក់ទង