រដ្ឋបាលខេត្តព្រះវិហារ

Preahvihear Administration
ស្វែងរក

ប្រជាពលរដ្ឋ៥០គ្រួសារ មកពីក្រុងស្រុកចំនួន៥ ទទួលបានសម្ភារតង់ប្លាស្ទិក ពូជត្រី កង្កែប និងចំណីត្រីពីឯកឧត្តមរដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ

នាព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០២០ ឯកឧត្តមប្រាក់ សុវវណ្ណ អភិបាលនៃគណៈអភិបាលខេត្តព្រះវិហារ អញ្ជើញចូលរួមសំណេះសំណាល និងចែកសម្ភារតង់ប្លាស្ទិក កូនត្រី សម្រាប់អនុវត្តសកម្មភាពវរីវប្បកម្ម អំឡុងពេលនៃការរីករាលដាលនៃជំងឺកូវីដ១៩ ក្រោមអធិបតីភាពឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ និងមានការចូលរួមពីឯកឧត្តម លោកជំទាវ ប្រតិភូក្រសួង លោកនាយករដ្ឋបាលសាលាខេត្ត ប្រធាន និងមន្រ្តីនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ព្រមទាំងប្រជាពលរដ្ឋ ជាច្រើនរូប  នៅភូមិពៅធិ៍ ឃុំពៅធិ៍ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ ។

មានប្រសាសន៍នាឱកាសនោះ ឯកឧត្តមអភិបាលខេត្ត សម្តែងនូវអភិវន្ទកិច្ចស្វាគមន៍យ៉ាងកក់ក្តៅ នូវវត្តមានដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងសមាជិកសមាជិកាអមដំណើរ ដែលបានផ្តល់ កិត្តិយ សចូលរួមនៅក្នុងពិធីនេះ និងថ្លែងកោតសសើរពីភាពជោគជ័យរបស់ដល់ប្រជាពលរដ្ឋដែលបានខិតខំអនុវត្តសកម្មភាពវារីវប្បកម្មដែលមានការគាំទ្រឧបត្ថម្ភគាំទ្រ ទុន និងផ្នែកបច្ចេក ទេស ចិញ្ចឹម នៅក្នុងខេត្តព្រះវិហារដំណាក់កាលក្នុងវគ្គទី០១ កន្លងទៅនេះ លើការងារចិញ្ចឹមសត្វរួមមាន ត្រីអណ្តែង កង្កែបដែលទទួលបានផលល្អប្រសើរ ជាក់ស្តែងក្នុងមួយគ្រួសារទទួលបានប្រាក់ចំណូលពីការចិញ្ចឹមត្រី កង្កែបសរុបចំនួន ១.៥៤០.០០០រៀល និងទទួលបានប្រាក់ចំណេញ ចំនួន ២៨៦, ០០០រៀល ក្នុងមួយវគ្គដំបូង(ក្នុងរយៈពេលជិតពីរខែកន្លះ)។

 តាមរយះលទ្ធផលទាំងនេះគឺពិតជាបង្ហាញពីការលើកទឹកចិត្ត និងជម្រុញនូវសន្ទុះអភិវឌ្ឍន៍វិស័យកសិកម្មឲ្យកាន់តែរីកចម្រើនបន្ថែមទៀត ជាពិសេសលើផ្នែកវារីវប្បកម្ម ដើម្បីធានាបាននូវសន្តិសុខស្បៀង និងបង្កើនប្រាក់ចំណូល ឱកាសការងារក្នុងការចិញ្ចឹមសត្វចិញ្ចឹមត្រី ក្នុងក្របខណ្ឌបច្ចេកទេសដោយប្រើប្រាស់រយៈពេលខ្លី ដោយចំណាយដើមទុនតិច ទទួលបានផលកម្រៃច្រើន ពិសេសរក្សាបានស្ថានភាពប្រក្រតី ក្នុងអំឡុងពេលវិបត្តនៃជម្ងីកូវិដ១៩ នៅតែបន្តអូសបន្លាយ។  

សូមបញ្ជាក់ថា កម្មវិធីសកម្មភាពវារីវប្បកម្មដំណាក់កាលទី២ ត្រូវអនុវត្តលើ៥០គ្រួសារបន្ថែមទៀត លើ៥ក្រុង ស្រុកក្នុងនោះស្រុកជាំក្សាន្ត ស្រុករវៀង ស្រុកគូលែន ស្រុកត្បែងមានជ័យ និងក្រុងព្រះវិហារ។

អត្ថបទទាក់ទង