រដ្ឋបាលខេត្តព្រះវិហារ

Preahvihear Administration
ស្វែងរក

វេទិការផ្សព្វផ្សាយ និងពិគ្រោះយោបល់ក្រុមប្រឹក្សាខេត្តព្រះវិហារគ្រោង នឹងធ្វើនៅសប្តាហ៍ទី៣ ខែតុលា ត្រូវបានអនុម័តក្នុងកិច្ចប្រជុំសាមញ្ញលើក១៧ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្ត

នាព្រឹកថ្ងៃទី៣០ ខែកញ្ញា  ឆ្នាំ២០២០ នៅសាលប្រជុំ​ជាន់ទី៣​ សាលាខេត្ត​ព្រះវិហារ​  កំពុងដំណេីរការកិច្ចប្រជុំសាមញ្ញក្រុមប្រឹក្សាខេត្តលេីកទី១៧ ​ អាណត្តិ​ទី​៣​ ក្រោមអធិបតីភាព​ ឯកឧត្តម​ ឡុង​ សុវណ្ណ​ ប្រធានក្រុមប្រឹក្សាខេត្ត​  និងឯកឧត្តម​ គោស៊ុំ ប៊ុនសឿត អភិបាលខេត្តព្រះវិហារ​​ស្ដីទី ព្រមទាំងមានការចូលរួមពី​ឯកឧត្តម​ លោកជំទាវ​ សមាជិក​ សមាជិកា​ ក្រុមប្រឹក្សាខេត្ត​ ឯកឧត្តម​ អភិបាលរងខេត្តព្រះវិហារ​ ​លោកនាយករដ្ឋបាលខេត្ត លោក  លោកស្រីនាយករងរដ្ឋបាល លោកនាយកទីចាត់ការ​ ប្រធាន​ អនុប្រធានអង្គភាព​ ចំណុះរចនាសម្ព័ន្ធសាលាខេត្ត​ តំណាងកងកម្លាំងទាំងបី​ តំណាងប្រធានសាលាដំបូងខេត្ត​ តំណាងព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត​ លោក​ លោកស្រីប្រធាន​ អនុប្រធានមន្ទីរ​ អង្គភាព​ជុំវិញ​ខេត្ត​  អភិបាល​  ប្រធាន​ក្រុម​ប្រឹក្សាក្រុង​ ស្រុកទាំង៨​ ​៕

ក្នុងកិច្ចប្រជុំក្រៅពីអនុម័តសេចក្តីព្រាងកំណត់ហេតុសាមញ្ញលើកទី១៦ និងរបាយការណ៍ប្រចាំខែកញ្ញា ឆ្នាំ២០២០  ក្រុមប្រឹក្សាក៏បានអនុម័តសេចក្តីសម្រេចកែសម្រួលការទទួលស្គាល់សមាសភាពប្រធាន អនុប្រធាន និងសមាជិកគណៈកម្មាធិការ និងលេខាធិការដ្ឋានរៀបចំដែនដី និងនគរូបនីយកម្មក្រុមប្រឹក្សាខេត្ត និងពិនិត្យអនុម័តសំណុំឯកសារនិងប្រតិទិនរៀបចំវេទិការផ្សព្វផ្សាយនិងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តអាណត្តិទី៣ ដែលនឹងគ្រោងធ្វើឡើងនៅសប្តាហ៍ទី៣ ខែតុលា ឆ្នាំ២០២០ខាងមុខផងដែរ។

អត្ថបទទាក់ទង