រដ្ឋបាលខេត្តព្រះវិហារ

Preahvihear Administration
ស្វែងរក

ប្រតិទិនការងារនិងសេចក្តីណែនាំកម្មវិធីវិនិយោគបីឆ្នាំរំកិលត្រូវបានក្រុមប្រឹក្សាខេត្តព្រះវិហារ អនុុម័តក្នុងប្រជុំសា មញ្ញលើកទី១៥

នាព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២០ រដ្ឋបាលខេត្តព្រះវិហារ បានបើកកិច្ចប្រជុំសាមញ្ញ្កទី១៥ របស់ក្រុមប្រឹក្សាខេត្តព្រះវិហារអាណត្តិទី៣ ក្រោមអធិបតីភាពឯកឧត្តម ឡុង សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្តព្រះវិហារ ឯកឧត្តម ប្រាក់ សុវណ្ណ អភិបាលនៃគណៈអភិបាលខេត្ត ដោយមានការចូលរួមពីឯកឧត្តម លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត ប្រធានសាលាដំបូងខេត្ត មេបញ្ជាការកងកម្លាំងទាំងបីខេត្ត នាយករដ្ឋបាលសាលាខេត្ត ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត នាយកទីចាត់ការ និងប្រធានអង្គភាពចំណុះរចនាសម្ព័ន្ធសាលាខេត្ត ជាច្រើនរូប ។

ក្រៅពីពិនិត្យ និងអនុម័តកំណត់ហេតុកិច្ចប្រជុំលើកទី១៤ និងរបាយការណ៍ប្រចាំខែកក្កដា ក៏មានពិនិត្យ និងអនុម័ត សេចក្តីព្រាងសេចក្តីសម្រេចស្តីពីការកែសម្រួលទទួលស្គាល់សមាសភាពប្រធាន អនុប្រធាន និងសមាជិកគណៈកម្មាធិការសម្របសម្រួលបច្ចេកទេសរបស់ក្រុមប្រឹក្សា សេចក្តីព្រាងប្រតិទិនការងារព្រមទាំងសេចក្តីព្រាងសេចក្តីណែនាំសម្រាប់ការរៀបចំនិងកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិល២០២១-២០២៣ផងដែរ ។

អត្ថបទទាក់ទង