នៅព្រឹកថ្ងៃអង្គារ ២ រោច ខែអាសាឍ ឆ្នាំជូតទោស័ក ពុទ្ធសករាជ ២៥៦៤ត្រូវនឹងថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២០អាជ្ញាធរជាតិព្រះវិហារសហការជាមួយរដ្ឋបាលខេត្តព្រះវិហារបានប្រារព្វពិធីអបអរសាទរខួបលើកទី ១២ នៃកាចុះបញ្ជីប្រាសាទព្រះវិហារជាសម្បត្តិបេតិកភណ្ឌពិភពលោក ៧ កក្កដា ២០០៨ ដល់ ៧ កក្កដា ឆ្នាំ២០២០ ដែលពិធីនេះបានប្រារព្ធធ្វើឡើងក្រោមអធិបតីភាព ឯកឧត្ដម សួស យ៉ារា អ្នកតំណាងរាស្រ្ដមណ្ឌលខេត្ដព្រះវិហារ ឯកឧត្ដម ជុច ភឿន រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ឯកឧត្ដមគង់ ពុទ្ធិការ អគ្គនាយកអាជ្ញាធរជាតិព្រះវិហារ និងឯកឧត្ដម មុត ភិសិទ្ធនា អភិបាលរងខេត្តតំណាងដ៏ខ្ពងខ្ពស់ ឯកឧត្ដមអភិបាលនៃគណះអភិបាលខេត្តព្រះវិហារ ដោយមានការអញ្ជើញចូលរួមពីកងយោធពលខេមរភូមិន្ទ កងនគរបាលជាតិ បញ្ជាការដ្ឋានអង្គរក្សប្រចាំទិសទី១ ប្រាសាទព្រះវិហារ នគរបាលបេតិកភណ្ឌ នគរបាលទេសចរណ៍ មន្រ្ដី ឆ្មាំ ពលករ លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋសរុបចំនួន៤០០ នាក់
ក្នុុងនាមថ្នាក់ដឹកនាំខេត្ត ឯកឧត្តម ប្រាក់ សុវណ្ណ អភិបាលនៃគណៈអភិបាលខេត្ត លោក មុត ភិសិទ្ធនា អភិបាលរងខេត្តថ្លែងស្វាគមន៍យ៉ាងកក់ក្តៅ និងពិតជាមោទនភាពបំផុត ដែលប្រាសាទព្រះវិហារ ត្រូវបានអង្កការយូនីស្កូ បានចុះបញ្ជីជាសម្បត្តិកភណ្ឌពិភពលោក នាថ្ងៃ៧ ខែកក្កដា ឆ្នាំ២០០៨មិនត្រឹមតែជាតម្លៃសកល និងតម្លៃដែលមិនអាចកាត់ថ្លៃបាននោះ បានធ្វើឲ្យប្រជាជនកម្ពុជា ពិសេសខេត្តព្រះវិហារទទួលបាននូវផលប្រយោជន៍ដែលមិនអាចបំភ្លេចបាននូវកាតព្វកិច្ចដ៏សំខាន់ក្នុងការថែរក្សា អភិរក្ស អភិវឌ្ឍប្រាសាទព្រះវិហារ ក្រោមគោលនយោបាយដ៏ត្រឹមត្រូវរបស់គោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលមានសម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី លើសពីនេះក្រោមការដឹកនាំដ៏ឆ្លៀតវៃ និងប៉ិនប្រសព្វរបស់សម្តេចតេជោ បានធ្វើឲ្យបេសកកម្មចុះបញ្ជីប្រាសាទព្រះវិហារ ទទួលបានជោគជ័យ និងភាពល្បីល្បាយលើឆាកអន្តរជាតិ។ ក្នុងនោះក៏សូមថ្លែងកោតសសើរដល់ អាជ្ញាធរព្រះវិហារ ដែលតែងតែបំពេញការងារយកចិត្តទុកដាក់អភិរក្ស និងអភិវឌ្ឍប្រាសាទព្រះវិហារ និងសូមអំពាវនាវដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ មេត្តាបន្ត និងផ្តល់កិច្ចសហការ ដល់អាជ្ញាធរព្រះវិហារ ដើម្បីទទួលបានជោគជ័យ និងប្រសិទ្ធភាព។
សូមបញ្ជាក់ថាប្រាសាទព្រះវិហារ៖ ថ្ងៃទី១៥ មិថុនា ១៩៦២ តុលាការយុត្តិធម៌អន្តរជាតិ ICJ ក្រុងឡាអេ បានកាត់សេចក្តី ប្រាសាទព្រះវិហារ ស្ថិតក្នុងអធិបតេយ្យភាព ប្រទេសកម្ពុជា នៅថ្ងៃទី៧ កក្កដា ២០០៨ ការដាក់បញ្ចូលប្រាសាទព្រះវិហារ ជាសម្បត្តិ បេតិកភណ្ឌពិភពលោក នៅទីក្រុងគេប៊ិច ប្រទេសកាណាដា លុះថ្ងៃទី ១៥ កក្កដា ២០០៨ ទាហានឈុតខ្មៅថៃ ចូលឈ្លានពាន ប្រាសាទព្រះវិហារ (វត្តកែវសិក្ខាគីរីស្វារៈ)សាលដីកា ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៣ សំណើសុំបកស្រាយសាលដីកា ចុះថ្ងៃទី១៥ ខែមិថុនា ឆ្នាំ១៩៦២ ក្នុងរឿងក្តីប្រាសាទព្រះវិហារ។