នៅព្រឹកថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២០នេះ ឯកឧត្តម សាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានអញ្ជើញបញ្ចុះបឋមសិលាសាងសង់អគារមន្ទីរពេទ្យ បង្អែកជាំក្សាន្ត ខេត្តព្រះវិហារ និងមានការចូលរួមពីសំណាក់ឯកឧត្តម ប្រាក់ សុវណ្ណ អភិបាលនៃគណអភិបាលខេត្ត និងប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តមលោកជំទាវថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត កងកំលាំងទាំង៣ មន្ត្រីរាជការ និងប្រជាពលរដ្ឋជាច្រើនរូបផងដែរ។
ពិធីបញ្ចុះបឋមសិលាសាងសង់អគារមន្ទីរពេទ្យបង្អែកនេះ ជាថវិកាជាតិ តាមរយៈក្រសួងសុខាភិបាល ដែលមានបណ្តោយប្រវែង៣៧.៥ម៉ែត្រ ទទឹង១៨ម៉ែត្រ កម្ពស់២ជាន់។ការសាងសង់មន្ទីរពេទ្យបង្អែកនេះ ជាសមិទ្ធផលថ្មីបន្ថែមទៀត ដែលរាជរដ្ឋាភិបាល ក្រសួងសុខាភិបាល និងដៃគូអភិវឌ្ឍខិតខំរួមគ្នា ដើម្បីពង្រីកសេវាសុខាភិបាលសាធារណៈ ឲ្យមកខិតជិតប្រជាជនងាយស្រួលក្នុងការទទួលសេវា។ នេះបញ្ជាក់ឲ្យឃើញនូវការរីកចម្រើន នៃវិស័យសុខាភិបាល ក្នុងការថែរក្សាសុខភាពជូនប្រជាជន។