នាព្រឹកថ្ងៃព្រហស្បតិ ៧រោច ខែបុស្ស ឆ្នាំកុរ ឯកស័ក ពស២៥៦៣ ត្រូវនឹងថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០ ឯកឧត្តម ប្រាក់ សុវណ្ណ អភិបាលខេត្ត ឯកឧត្តម ឡុង សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្ត ទទួលជួបស្វាគមន៍គណៈកម្មការទី០៩នៃរដ្ឋសភា ដឹកនាំដោយលោកជំទាវ និន សាផុន ប្រធានគណៈកម្មការទី៩ សាធារការ និងដឹកជញ្ជូន ប្រៃសណីយ៍ និងគមនាគមន៍ ឧស្សាហកម្ម សិប្បកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម និងរៀបចំដែនដីនគរូបនីកម្មសំណង់ នៃរដ្ឋសភា នៅសាលប្រជុំសាលាខេត្តព្រះវិហារ ។
មានប្រសាសន៍នោះ ឯកឧត្តម ប្រាក់ សុវណ្ណ បានរាយការណ៍ជូនប្រតិភូគណៈកម្មការទី០៩ស្តីពីវឌ្ឍនភាព សកម្មភាពសម្រេចបានរបស់រដ្ឋបាលខេត្ត និងមន្ទីវិស័យដែលពាក់ព័ន្ធ ជាពិសេសការអនុវត្តកម្មវិធីនយោបាយ យុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤អាណត្តិទី០៦នេះ ។
នៅក្នុងឱកាសជួបសំណេះសំណាលនិងពិភាក្សាការងារ លោកជំទាវ និន សាផុន ប្រធានប្រតិភូ បានថ្លែងអំណរគុណដល់ថ្នាក់ដឹក នាំខេត្ត ដែលបានទទួលស្វាគមន៍យ៉ាងកក់ក្តៅ និងបានជម្រាបពីលោកជំទាវ និន សាផុន បានជម្រាបពីគោលបំណង គឺសិក្សាស្វែងយល់ពីវឌ្ឍនភាព និងការអនុវត្តច្បាប់ បញ្ហាប្រឈម ក៏ដូចជាពិនិត្យមើលពីភាពរីកចម្រើន និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។ ទន្ទឹមនឹងនេះ លោកជំទាវក៏បានជម្រាបជូនអំពីតួនាទីភារកិច្ចរបស់រដ្ឋសភា ដែលជាស្ថាប័ននីតិប្បញ្ញត្តិដែលមានភារកិច្ចស្នូល៣គឺ ភាពជាតំណាងរបស់ពលរដ្ឋ ការងារនីតិកម្ម និងឃ្លាំមើលការអនុវត្តច្បាប់របស់រាជរដ្ឋាភិបាល។កិច្ចប្រជុំនេះ បានពិភាក្សានិងការបំភ្លឺពីបណ្តាមន្ទីរវិស័យពាក់ព័ន្ធ និងដោះស្រាយ ពន្យល់ណែនាំដល់មន្ទីរជំនាញថែមទៀតផង។