រដ្ឋបាលខេត្តព្រះវិហារ

Preahvihear Administration
ស្វែងរក

ឯកឧត្តម សួស យ៉ារ៉ា ដឹកនាំក្រុមវេជ្ជសាស្រ្តសហរដ្ឋអាមេរិក មកព្យាបាលតជើងដៃសិប្បនិមិត្តដោយឥតគិតថ្លៃជូនជនពិការខេត្តព្រះវិហារ

ព្រឹកថ្ងៃព្រហស្បតិ៍ ៨រោច ខែមិគសិរ ឆ្នាំកុរ ឯកស័ក ពស២៥៦៣ ត្រូវនឹងថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៩ ឯកឧត្តម សួស យ៉ារ៉ា អ្នកតំណាងរាស្រ្តខេត្តព្រះវិហារ ឯកឧត្តម ឡុង សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម គោស៊ុំ ប៊ុនសឿត អភិបាលរងខេត្ត អញ្ជើញចូលរួមក្នុងពិធីបិទកម្មវិធីចុះពិនិត្យនិងព្យាបាលជូនដល់ជនពិការដៃជើង និងការតដៃជើងសិប្បនិមិត្តដោយឥតគិតនៅទូទាំងខេត្តព្រះវិហារដែលរៀបចំដោយសមាគមនដើម្បីសុខភាពប្រជាជន សហការជាមួយក្រុមវេជ្ជសាស្រ្តមកពីសកលវិទ្យាល័យ Marcer សហរដ្ឋអាមេរិក ក្រោមការគិតគូរយកចិត្តទុកដាក់ពីសំណាក់ឯកឧត្តមទេសរដ្ឋមន្រ្តី មាស សុភា ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តព្រះវិហារ និងឧបត្ថម្ភគាំទ្រដោយឯកឧត្តម សួស យ៉ារ៉ា អ្នកតំណាងរាស្រ្តមណ្ឌលខេត្តព្រះវិហារ

មានមតិក្នុងក្នុងពិធីនេះឯកឧត្តមគោស៊ុំ ប៊ុនសឿត អភិបាលរងខេត្ត តំណាងឯកឧត្តម ប្រាក់សុវណ្ណ អភិបាលខេត្ត ថ្លែងអំណរគុណដល់ឯកឧត្តមទេសរដ្ឋមន្រ្តី មាស សុភា ប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយខេត្ត និងជាពិសេសដោយឧបត្ថម្ភ គាំទ្រ បានដឹកនាំក្រុមវេជ្ជសាស្រ្តអាមេរិកមកពិនិត្យ និងព្យាបាលការតដៃជើងសិប្បនិម្មតដោយមិនគិតថ្លៃជូនបងប្អូនប្រជាពលរដ្ឋខេត្តព្រះវិហារនាឱកាសនេះ ។ហើយឯកឧត្តមថ្លែងកោតសសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ចំពោះ ឯកឧត្តម សួស យ៉ារ៉ា ដែលតែងតែគិតគូរជានិច្ច សុខទុក្ខរបស់ដល់បងប្រជាពលរដ្ឋខេត្តព្រះវិហារ ។

ក្នុងឱកាសនោះដែរ ឯកឧត្តម សួស យ៉ារ៉ា អ្នកតំណាងរាស្រ្តខេត្តព្រះវិហារ មានប្រសាសន៍ថា ប្រជាពលរដ្ឋកម្ពុជាពីអតីតកាល ទទួលរងនូវផ្នក់ភ្លើងសង្គ្រាមរ៉ាំរៃជាច្រើនឆ្នាំជាពិសេសបន្ទាប់ពីថ្ងៃរដ្ឋប្រហាររបបលន់ នុល នាំឲ្យវិនាសកម្មដ៏ធំរហូតមាននូវរបបប្រល័យពូជសាសន៍ ប៉ុល ពត បានធ្វើឲ្យប្រជាជនកម្ពុជាទទួលរងទុក្ខវេទនាពីសង្គ្រាម បន្សល់នូវស្រ្តីមេម៉ាយ កុមារកំព្រា និងភាគច្រើនធ្វើឲ្យខ្លួនក្លាយជាជនពិការដៃជើង ក៏ដូចអវៈយុវៈ រាងកាយជាច្រើននៅទូទាំងប្រទេស ។ក្រោយទទួលបាននូវសុខសន្តិភាពក្រោមគោល នយោបាយឈ្នះ ឈ្នះ ដឹកនាំសម្តេចតេជោ ហ៊ុន សែន យើងទទួលបានទាំងសន្តិភាព និងការអភិវឌ្ឍ លើសពីនេះទៀតការយកចិត្តទុកដាក់ខ្ពស់ពីថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ជាពិសេសជនពិការនៅទូទាំងប្រទេសត្រូវលើកកម្ពស់ និងផ្តល់ឱកាសខ្ពស់ក្នុងការចូលរួមអភិវឌ្ឍជាតិ តាមរយះការដាក់ចេញនូវគោលនយោបាយ លើកកម្ពស់ជនពិការ ការលើកទឹកចិត្តក្នុងការចូលបម្រើការងារក្នុងស្ថាប័នរដ្ឋ និងឯកជនផងដែរ ។ លើសពីនោះជនពិការជានិវត្តជន ទទួលបានការពិនិត្យនិងព្យាបាលជំងឺដោយឥតគិតថ្លៃ ជាក់ស្តែងនាពេលនេះ យើងទទួលបានការពិនិត្យ និងព្យាបាល ការតដៃជើងសិប្បនិម្មតដោយមិនគិតថ្លៃពី សំណាក់ក្រុមវិជ្ជសាស្រ្តសកលវិទ្យាល័យ Marcer សហរដ្ឋអាមេរិចក្រោមការដឹកនាំឯកឧត្តមទេសរដ្ឋមន្រ្តី មាស សុភា ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្ត និងរូបខ្ញុំបាទផ្ទាល់ ដែលទាំងនេះបង្ហាញកាន់តែច្បាស់ពីការរួមចំណែកជាមួយរាជរដ្ឋាភិបាលកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ និងធានាបាននូវសុខមាលភាពប្រជជាពលរដ្ឋជាពិសេសជនពិការក្នុងខេត្តព្រះវិហារ។

សូមបញ្ជាក់ថា ក្រុមវេជ្ជសាស្រ្តបានចាប់ដំណើរការអស់រយះពេលបួនថ្ងៃកន្លងមកហើយ ក្រោមការសម្របសម្រួល និងឧបត្ថម្ភគាំទ្រពីសំណាក់ឯកឩត្តមតំណាងរាស្រ្ត សួស យ៉ារ៉ា លើការពិនិត្យនិងព្យាបាលតដៃជើងសិប្បនិមិត្មជូនជនពិការបានចំនួន៧៩រូប ក្នុងនោះរួមមានតដៃ និងជើងសិប្បនិមិត្តដោយឥតគិតថ្លៃជូនជនពិការខេត្តព្រះវិហារ។ក្នុងពិធីនោះដែរឯកឧត្តម សួស យ៉ារ៉ា បាននាំយកនូវភេសជ្ជ និងថវិកា ជូនជនពិការ និងអ្នកចូលរួមទាំងអស់។

អត្ថបទទាក់ទង