រដ្ឋបាលខេត្តព្រះវិហារ

Preahvihear Administration
ស្វែងរក

ជនពិការខេត្តព្រះវិហារទទួលបានការព្យាបាល តជើងដៃសិប្បនិមិត្តដោយឥតគិតថ្លៃចាប់ពីថ្ងៃទី ១៧~១៩ ខែធ្នូឆ្នាំ២០១៩ នេះ

ព្រឹកថ្ងៃអង្គារ៌៦រោច ខែមិគសិរ ឆ្នាំកុរ ឯកស័ក ពស២៥៦៣ ត្រូវនឹងថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៩ សមាគមនដើម្បីសុខភាពប្រជាជន សហការជាមួយក្រុមវេជ្ជសាស្រ្តមកពីសកលវិទ្យាល័យ Marcer សហរដ្ឋអាមេរិក បានចុះមកពិនិត្យ និងព្យាបាលជូនដល់ជនពិការដៃជើង និងការតដៃជើងសិប្បនិមិត្តដោយឥតគិតនៅទូទាំងខេត្តព្រះវិហារទាំងមូល ក្រោមការគិតគូរយកចិត្តទុកដាក់ពីសំណាក់ឯកឧត្តមទេសរដ្ឋមន្រ្តី មាស សុភា ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តព្រះវិហារ និងឯកឧត្តម សួស យ៉ារ៉ា អ្នកតំណាងរាស្រ្តមណ្ឌលខេត្តព្រះវិហារ ។

ក្នុងឱកាសអញ្ជើញជាអធិបតី ឯកឧត្តម គោស៊ុំ ប៊ុនសឿត អភិបាលរងខេត្ត តំណាងឯកឧត្តម ប្រាក់សុវណ្ណ អភិបាលខេត្ត បានមានប្រសាសន៍ថា ក្រោមការយកចិត្តទុកដាក់ខ្ពស់ពីថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ជាពិសេសប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោ ជនពិការនៅទូទាំងប្រទេសត្រូវលើក កម្ពស់ និងផ្តល់ឱកាសខ្ពស់ក្នុងការចូលរួមអភិវឌ្ឍជាតិ តាមរយះការដាក់ចេញនូវគោលនយោបាយ លើកកម្ពស់ជនពិការ ការលើកទឹកចិត្តក្នុងការចូលបម្រើការងារក្នុងស្ថាប័នរដ្ឋ និងឯកជនផងដែរ ។ លើសពីនោះជនពិការជានិវត្តជន ទទួលបានការពិនិត្យនិងព្យាបាលជំងឺដោយឥតគិតថ្លៃ ជាក់ស្តែងនាពេលនេះ យើងទទួលបានការពិនិត្យ និងព្យាបាល ការតដៃជើងសិប្បនិម្មតដោយមិនគិតថ្លៃពី សំណាក់ក្រុមវិជ្ជសាស្រ្តសកលវិទ្យាល័យ Marcer សហរដ្ឋអាមេរិចក្រោមការដឹកនាំផ្ទាល់ឯកឧត្តមទេសរដ្ឋមន្រ្តី មាស សុភា ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្ត និងឯកឧត្តម សួស យ៉ារ៉ា អ្នកតំណាងរាស្រ្តខេត្តព្រះវិហារ ដែរទាំងនេះបង្ហាញកាន់តែច្បាស់ពីការរួមចំណែកជាមួយរាជរដ្ឋាភិបាលកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ និងធានាបាននូវសុខមាលភាពប្រជជាពលរដ្ឋជាពិសេសជនពិការក្នុងខេត្តព្រះវិហារ។

សូមបញ្ជាក់ផងដែរថា យោងតាមការជូនដំណឹងរបស់សមាគមន៍ដើម្បីសុខាភាពប្រជាជន ការពិនិត្យ និងព្យាបាលនេះនឹងចាប់ទទួលពីថ្ងៃទី១៦ ដល់១៩ ខែធ្នូ ឆ្នាំ២០១៩នៅការិយាល័យអ្នកតំណាងរាស្រ្តមណ្ឌលខេត្តព្រះវិហារ ។

អត្ថបទទាក់ទង